ព័ត៌មានអន្ដរជាតិ
ការនាំចេញថៃកើនខ្ពស់ជិត ៣០ ប៊ីលានដុល្លារ នៅខែមីនា
ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចេញរបស់ថៃបានបន្តកើនឡើងក្នុងរយៈពេល ៩ ខែជាប់ៗគ្នាក្នុងខែមីនា ហើយលើសពីការរំពឹងទុក ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ ចំពេលពន្ធគយរបស់សហរដ្ឋអាមេរិកបង្កក្ដីបារម្ភ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បាននិយាយថា ការនាំចេញថៃបានកើនឡើង ១៧,៨ ភាគរយ នៅខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២៩,៥ ប៊ីលានដុល្លារ ដែលជាតម្លៃប្រចាំខែដ៏ខ្ពស់មួយក្នុងកំណត់ត្រា។
ការនាំចេញពីវិស័យដែលផ្ដល់តម្លៃបន្ថែម ដោយមិនរាប់បញ្ចូលមាស ផលិតផលដែលទាក់ទងនឹងប្រេង និងអាវុធ បានកើនឡើង ១៥ ភាគរយ កាលពីខែមីនា។
កត្តាជំរុញចម្បងនៃកំណើនការនាំចេញនេះ គឺវិស័យឧស្សាហកម្ម ដែលពាក់ព័ន្ធជាពិសេសនឹងការនាំចេញទៅកាន់ទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប។
លោក Pichai បាននិយាយថា ប្រទេសដៃគូពាណិជ្ជកម្មទាំងនេះ បានបង្កើនល្បឿននៃសកម្មភាពផលិតកម្ម ពេលពួកគេព្យាយាមកាត់បន្ថយហានិភ័យពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ នេះបានបណ្ដាលឱ្យមានកំណើនតម្រូវការនាំចូលរបស់ពួកគេ ក្នុងគោលបំណងធ្វើឱ្យមានស្ថេរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម ក៏ដូចជាកាត់បន្ថយថ្លៃដើមខ្ពស់ និងកំណើនតម្លៃនាពេលអនាគត។

ក្នុងត្រីមាសទី១ តម្លៃនៃការនាំចេញរបស់ថៃ បានកើនឡើង ១៥,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន សរុបចំនួន ៨១,៥ ប៊ីលានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្ម ១,០៨ ប៊ីលានដុល្លារ។ លោក Pichai បាននិយាយថា ការនាំចេញដ៏រឹងមាំក្នុងត្រីមាសទី ១ រំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ដែលអាចកើនលើស ៣ ភាគរយ។
ទោះបីជាគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក មានលទ្ធភាពប៉ះពាល់ដល់ការនាំចេញក្នុងខែមេសាក៏ដោយ លោក Pichai នៅតែរក្សាទស្សនវិស័យវិជ្ជមានសម្រាប់ការនាំចេញប្រចាំឆ្នាំ ចន្លោះពី ២-៣ ភាគរយ។
ចំណែកអគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ លោក Poonpong Naiyanapakorn វិញ បានសម្តែងសុទិដ្ឋិនិយមទាក់ទងនឹងលទ្ធភាពនៃកំណើនការនាំចេញនៅក្នុងត្រីមាសទី២ ជាពិសេសនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ការរំពឹងទុកបែបនេះ ជំរុញដោយការផ្អាកពន្ធគយបដិការក្នុងរយៈពេល ៩០ ថ្ងៃ របស់សហរដ្ឋអាមេរិក រហូតដល់ដើមខែកក្កដា ដែលនឹងបង្កើនតម្រូវការចន្លោះពីខែមេសា ឧសភា និងមិថុនា៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


