ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្តាលដល់មន្ត្រី ដើម្បីត្រៀមអនុវត្តភារកិច្ចរៀងៗខ្លួន
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្ដុះ បណ្តាល រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ជូនដល់មន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តសៀមរាប។

លោក អ៊ាម ស៊ីណា អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តសៀមរាប បានឱ្យដឹងថាវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំជូន មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត តំណាងគណបក្ស នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។
លោក អ៊ាម ស៊ីណា បានណែនាំឱ្យគ្រូឧទ្ទេសទាំងអស់ ធ្វើបទបង្ហាញដោយពន្យល់ និងបកស្រាយចំណុច នីមួយៗឱ្យបានច្បាស់លាស់ និងតាមវិធីសាស្ត្រងាយៗ ដើម្បីឱ្យសិក្ខាកាមឆាប់ចាំ និងឆាប់យល់។ ព្រមទាំងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានពេញលេញ ដោយមិនត្រូវអវត្តមានឡើយប្រសិនបើមិនមានការចាំបាច់ ហើយត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវរាល់ចំណុចសំខាន់ៗនៃមេរៀននីមួយៗ ដោយលើកជាសំណួរចំពោះចំណុចណាដែលមានភាពមិនច្បាស់លាស់ ដើម្បីគ្រូឧទ្ទេស ធ្វើការបំភ្លឺជូន។

ផ្អែកតាមសេចក្តីសម្រេចលេខ ០០៤ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពល ភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រីឯការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំង ប្រទេស មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


