ជីវិតកម្សាន្ដ
ភរិយាតារាសម្តែងហុងកុងដ៏ល្បីល្បាញ សង្គ្រោះប្តីពីជំងឺបាក់ទឹកចិត្តដែលរកធ្វើអត្តឃាតទៅហើយ
តារាសម្ដែងចិនហុងកុង លោក Elvis Tsui ដែលទស្សនិកជនស្គាល់យ៉ាងសុះសាយ ចំពោះការដើរតួសម្តែងជាមនុស្សអាក្រក់ ដូចជាតួអារក្ខទឹកជាដើមនៅក្នុងរឿង«ស៊ុន អ៊ូខុង» នៅក្នុងភាពយន្តភាគចិនជាច្រើន ពេលនេះទើបតែទម្លាយអារម្មណ៍ពិតថា កាលពី១០ឆ្នាំមុន ភរិយាបានជួយឲ្យគាត់ រួចផុតពីការធ្លាក់ទឹកចិត្តដែលស្ទើរតែបញ្ចប់ជីវិតទៅហើយ ក្រោយជួបវិបត្តិដោះស្រាយមិនចេញផ្ទួនៗច្រើនពេក។

សារព័ត៌មាន Ifeng បានចុះផ្សាយឲ្យដឹងថា តារាសម្តែងវ័យ ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយប្រពន្ធរបស់គាត់គឺ អ្នកនាង Yin Zhuping នៅក្នុងវីឡាមួយក្នុងទីក្រុង Guizhou ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានកាត់បន្ថយការសម្ដែងដោយចំណាយពេលវេលាច្រើនលើការគូររូប និងចម្លាក់។ ពាសពេញផ្ទះរបស់គាត់ គឺជាស្នាដៃសិល្បៈដែលធ្វើឡើងដោយប្រពន្ធ និងតារាប្រុសតែប៉ុណ្ណោះ។
អ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល៣៣ឆ្នាំ ដោយឆ្លងកាត់ការលំបាកជាមួយគ្នា និងកសាងអាជីពអស់រយៈកាលជាយូរណាស់មកហើយ។ តារាសម្ដែងជើងចាស់រូបនេះបានបង្ហើបថា កំឡុងពេលមានទុក្ខបំផុតដែលលោកមិនធ្លាប់ជួបគឺនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ និង ២០០០។ អស់រយៈពេល១០ឆ្នាំ តារាសម្តែងរូបនេះបានតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងអារម្មណ៍។
ពេលនោះដោយសារចង់រកប្រាក់បានច្រើន ក៏បានសម្ដែងក្នុងរឿងភាគដុំជាច្រើន ភ្លាមៗសម្ពាធការងារ និងការនិយាយដើមពីខាងក្រៅ ធ្វើឲ្យអ្នកសម្តែងដូចជារូបលោកមានអារម្មណ៍ថាជាប់គាំងរកច្រកចេញពុំឃើញ។ ការធ្លាក់ចុះទំនាក់ទំនងរបស់គាត់ ជាមួយសាច់ញាតិ ក៏ធ្វើឲ្យតួសម្ដែងក្នុងរឿង «Hail the Judge» កាន់តែវេទនាលើសមុន។ ដោយសារសមាជិកគ្រួសាររបស់គាត់ភាគច្រើនធ្វើការផ្នែកវេជ្ជសាស្ត្រ ពួកគេមិនយល់ពីអ្វីដែលតារាប្រុសកំពុងធ្វើឡើយ។
ពេលនោះគាត់តែងតែគិតរឿងអវិជ្ជមាន ឆាប់ឆេវឆាវ មិនហ៊ានចេញក្រៅជួបមនុស្សប្លែកមុខឡើយ។ លោកក៏ធ្លាប់ត្រូវប្រពន្ធជួយសង្គ្រោះទាន់ពេលដែលគាត់គិតចង់ធ្វើអត្តឃាត។ ម្យ៉ាងវិញទៀត ភរិយារបស់ លោក Elvis Tsui ជាកូនស្រីរបស់តារាសម្ដែងម្នាក់ដែលបង្រៀនគំនូរ និងចម្លាក់។ ដោយទទួលស្គាល់ពីសមត្ថភាពរបស់ស្វាមី នាងបានលើកទឹកចិត្តតារាសម្តែងឲ្យបង្កើតសិល្បៈ និងបង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈការគូរគំនូរជាដើម។
បន្តិចម្ដងៗ ស្ថានភាពរបស់ តារាហុងកុងនិយមដើរតួកាចរូបនេះស្រាប់តែបានប្រសើរឡើង ប៉ុន្តែជារឿយៗគាត់នៅតែទទួលរងនូវការគេងមិនលក់។ ភាពសប្បាយរីករាយរបស់គាត់ ត្រូវបានផ្លាស់ប្តូរទៅនឹងភាពមិនសប្បាយចិត្តជាច្រើន។ តារាសម្ដែងរូបនេះមានការភ័យខ្លាចក្នុងសង្គម មិនចូលភោជនីយដ្ឋានប្លែកៗ និងមិនដែលទទួលការអញ្ជើញញ៉ាំអាហារពីអ្នកស្គាល់គ្នាថ្មីៗឡើយ។
បច្ចុប្បន្ននេះ តារាជើងចាស់ផ្ដោតលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជារឿយៗគាត់និងប្រពន្ធបានរៀបចំការតាំងពិពណ៌គំនូរ និងចម្លាក់នៅក្នុង និងក្រៅប្រទេសចិន ហើយគំនូររបស់គាត់ត្រូវបានបោះពុម្ពលើតែមដែលចេញដោយការិយាល័យប្រៃសណីយ៍ចិន។ លោកក៏ប្រមូលវត្ថុបុរាណដោយកាន់កាប់វត្ថុបុរាណពីរាជវង្ស Ming និង Qing ហើយថែមទាំងសាងសង់មជ្ឈមណ្ឌលសិល្បៈមួយដាក់ដោយដាក់ឈ្មោះរបស់គាត់ដើម្បីបង្ហាញស្នាដៃរបស់គាត់។
ក្នុងអំឡុងពេលអាជីព តារាសម្តែងរូបនេះបានបន្សល់ទុកនូវភាពល្បីល្បាញជាច្រើន រួមជាមួយនឹងតួនាទីរាយរងជាបន្តបន្ទាប់នៅក្នុងខ្សែភាពយន្តខ្នាតធំនិងខ្នាតតូច ដែលនោះបានធ្វើឲ្យលោកក្លាយជាតារាមានមុខមាត់សំខាន់នៅក្នុងភាពយន្តហុងកុង។
លោកត្រូវបានអ្នកជំនាញ និងទស្សនិកជនកោតសរសើរយ៉ាងខ្លាំងចំពោះការសម្ដែងក្នុងរឿងភាគចិនដូចជា៖ Royal Tramp ឆ្នាំ១៩៩២ ដោយបានសហការជាមួយ Stephen Chow, The Water Margin: The Legend of the Hero និង Ten Brothers (បងប្អូនទាំង១០)៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួហុងកុង Edison ទម្លាយថា ពេលក្លាយជាឪពុកគេ ចិត្តគំនិតស្រាប់តែផ្លាស់ប្តូរ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


