ព័ត៌មានអន្ដរជាតិ
អាមេរិក វាយប្រហារពីអាកាស លើជំរំជនអន្តោប្រវេសន៍នៅយេម៉ែន ស្លាប់មនុស្ស៦៨នាក់
សហរដ្ឋអាមេរិក បានបើកការវាយប្រហារអាកាសទៅលើជំរំជនអន្តោប្រវេសន៍មួយនៅក្នុងប្រទេសយេម៉ែន ដោយបណ្តាលឲ្យមនុស្សចំនួន៦៨នាក់ស្លាប់។

យោងតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ ជំរំដែលត្រូវវាយប្រហារគឺជាជំរំដាក់ជនអន្តោប្រវេសន៍អាហ្វ្រិកចំនួន ១១៥នាក់ក្នុងទីក្រុង Saada។

ទោះបីជាយ៉ាងណាក៏ដោយ ទីបញ្ជាការកណ្តាលអាមេរិកដែលទទួលខុសត្រូវបេសកកម្មនៅតំបន់មជ្ឈិមបូព៌ា (CENTCOM) មិនបញ្ជាក់លម្អិតអំពីការកំណត់គោលដៅនេះទេ ប៉ុន្តែទទួលស្គាល់ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាង ៨០០លើកប្រឆាំងនឹងគោលដៅក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ ក្រោមប្រតិបត្តិការ«Rough Rider»។

យោធាអាមេរិករាយការណ៍ថា ការវាយប្រហារទាំងនេះបាននាំឲ្យមានការថយចុះ ៦៩% នៃការបាញ់មីស៊ីលបាលិស្ទិករបស់ហ៊ូធី និងកាត់បន្ថយ ៥៥% នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ប្រតិបត្តិការនេះក៏បានបណ្តាលឲ្យស្លាប់មេដឹកនាំ និងយុទ្ធជនរាប់រយនាក់របស់ក្រុមហ៊ូធីផងដែរ ជាពិសេសជនសកម្មប្រយុទ្ធដែលពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងយន្តហោះគ្មានមនុស្សបើកតែម្តង។

ការវាយប្រហារដ៏ធំជាងគេរបស់អាមេរិកលើក្រុមហ៊ូធី ធ្វើឡើងកាលពីថ្ងៃទី១៨ខែមេសា ដែលបានកំណត់គោលដៅលើកំពង់ផែប្រេង Ras Isa បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៧៤នាក់ និងរបួស ១៧១នាក់ផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ៊ូធី លែងសូវហ៊ានបាញ់មីស៊ីល ក្រោយអាមេរិកវាយប្រហារជាង ៨០០លើក តាំងពីពាក់កណ្ដាលខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


