Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្ម«តាសីសាមគ្គី»ទទួលបាន ហិរញ្ញប្បទានឥតសំណងវិនិយោគបន្ថែមជិត ១,៨៩លានដុល្លារ

បានផុស

នៅ

សហគមន៍កសិកម្ម«តាសីសាមគ្គី»នៅខេត្តបាត់ដំបង ទទួលបានការ​ចុះកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​​ពី​​គម្រោង​​ពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្នុងទំហំជិត ១,៨៩លានដុល្លារ សម្រាប់​ការ​សាង​សង់​ផ្ទះ​សំណាញ់ និងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ។ នេះបើយោងតាម​លោក​ ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ឃឹម ហ្វីណង់ ការ​ចុះ​ហត្ថលេខា​នេះ​គឺ​ជា​ ការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​ការ​សាង​សង់​ផ្ទះ​សំណាញ់​ចំនួន ២២៥​ខ្នង ក៏​ដូច​ការ​ផ្តល់​ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​មួយ​ចំនួន​ដែល​ជា​កម្មវិធី​គាំទ្រ​ថវិកា​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភពលោក សម្រាប់​ជា​ទុន​បំពេញ​បន្ថែម​លើ​ការ​វិនិយោគ​ផ្ទះ​សំណាញ់​ផ្លូវលំជនបទ ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព និងឧបករណ៍សម្ភារៈជាច្រើនទៀត។

លោក​ បាន​បញ្ជាក់​ដែរ​ថា ការ​ចុះ​ហត្ថលេខា​លើក​នេះ​គឺ​ជា​លើក​ទី​២ ដែល​គម្រោង​បាន​ចុះ​ហត្ថលេខា​ជា​មួយ​សហគមន៍​តា​សី​សាមគ្គី​ ​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​គោល​ ខេត្ត​បាត់ដំបង។ ក្នុង​នោះ កាល​ពី​​លើក​ទី​១ ​បាន​ចុះ​កិច្ចព្រមព្រៀង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល​ជា ១​លាន​ដុល្លារ​អាមេរិក​​ម្តង​រួច​មក​ហើយ​ ដោយ​គម្រោង​បាន​ផ្តល់​ជា​ផ្ទះ​សំណាញ់​ចំនួន ១៤០​ខ្នង​ និង​ផ្លូវ​ថ្នល់​ប្រហែល​ជា ៥​គីឡូ​ ដែល​មាន​ជា​ផ្លូវ​កៅស៊ូ​ផង​ និង​ជា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ផង​។

ជាក់ស្តែង បើ​សិន​ជា​បូក​ទំហំ​ទឹក​ប្រាក់​ចំពោះ​កិច្ចព្រម​ព្រៀង​លើក​ទី​១ និង​លើក​នេះ​ គម្រោង​បាន​វិនិយោគ​ដល់​សហគមន៍​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជិត ៣​លាន​ដុល្លារ​ហើយ​ ដែល​ជា​ទំហំ​មួយ​ធំ​បង្ហាញ​អំពី​ការ​ឈរ​ជើង​រឹង​មាំ​យូ​អង្វែង​នៅ​ទីនេះ​ ក៏​ដូច​ជា​បង្ហាញ​សក្តានុពល​នៅ​តំបន់​ថ្មគោល និង​ការ​រីក​លូត​លាស់​របស់​សហគមន៍​ផ្ទាល់​ផង​ដែរ​។

បើ​តាម​លោក ឃឹម ហ្វីណង់ ​​ សហគមន៍​តា​សី​សាមគ្គី​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​ដែល​ជា​យន្តការ​មួយ​ផ្តល់​ភាព​ច្បាស់​លាស់​ និង​ផ្តល់​ភាព​រឹង​មាំ​ខាង​ផ្នែក​គ្រប់​គ្រង​ទីផ្សារ ហើយ​ងាយ​ស្រួល​ដល់​ក្រសួង​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​សមាជិក​របស់​សហគមន៍​ក្នុង​ពេល​អនាគត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

សហគមន៍កសិកម្ម«តាសីសាមគ្គី»ទទួលបាន ហិរញ្ញប្បទានឥតសំណងវិនិយោគបន្ថែមជិត ១,៨៩លានដុល្លារ

ព័ត៌មានជាតិ១ នាទីute មុន

​ជិះទូកកម្សាន្តតាម​ស្ទឹងសង្កែ​ម្នាក់ ២ ម៉ឺនរៀល ជិះបាន​ ២ ម៉ោង គយគន់ទេសភាព​តាម​ដងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អេស្ប៉ាញ និង​ព័រទុយហ្កាល់ ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ព្រោះ​តែ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារាមេ​ម៉ា​យ​ចាយ​សម្រស់​​​​​កូន៣ នាង​ Cecilia ថា លែងគិត លែង​ខ្វល់ពីស្នេហាទៀត​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

របបយោធាមីយ៉ាន់ម៉ា វាយប្រហារ​១១០លើក ​ក្នុងអំឡុង​បទ​ឈប់​បាញ់​២០ថ្ងៃ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

សន្តិសុខសង្គម២៤ ម៉ោង មុន

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី ​វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម