សេដ្ឋកិច្ច
ក្រុមហ៊ុនអង់គ្លេសចាប់អារម្មណ៍ទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជា
ក្រុមហ៊ុន Whitworths របស់អង់គ្លេស អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិ-កែច្នៃពីកម្ពុជា ដោយផ្តោតសំខាន់លើផលិតផលគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ដើម្បីចែកចាយនៅក្នុងទីផ្សារចក្រភពអង់គ្លេស។

ការបង្ហាញចំណាប់អារម្មណ៍ បានធ្វើឡើង ក្នុងឱកាសតំណាងក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនឯកទេសក្នុងការនាំចូល និងចែកចាយ គ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួត ជួបពិភាក្សាការងារជាមួយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។
ជាជំនួបដែលរៀបចំឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារជំរុញការនាំចេញ។
សូមជម្រាបជូនថា គណៈប្រតិភូក្រុមហ៊ុន Whitworths នឹងទៅធ្វើទស្សនៈកិច្ចសិក្សារនៅក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយចំនួន ដើម្បីសិក្សាពីគុណភាព ស្តង់ដា និងការត្រៀមខ្លួនសម្រាប់ការនាំចេញរបស់ពួកគេ៕



-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន