Connect with us

សេដ្ឋកិច្ច

រដ្ឋច្រានចោលការផ្សព្វផ្សាយពីវត្តមានគម្រោង សាង​​សង់​រោងចក្រចម្រាញ់ប្រេងកាត នៅខេត្តកំពត

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់បណ្តាសារព័ត៌មាន ​និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដែលផ្សាយអំពីគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុន ហ្គ័ង ហ្សុន អេនើជី អ៊ិនវេសមិន មានសមត្ថភាពផលិត ១០ លានតោន ក្នុងមួយឆ្នាំ និងចំណាយទុន ៣,៥ ពាន់​លានដុល្លារ លើផ្ទៃដី ២៣៤ ហិកតា នៅខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមហ៊ុនពុំធ្លាប់ទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យធ្វើការវិនិយោគគម្រោងនេះនៅឡើយទេ។

កាលពីដើមខែមេសា សារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយថា ក្រុមហ៊ុន Guanzun Energy Investment Co., Ltd. បានបោះទុនវិនិយោគនូវទំហំទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងរោងចក្រចម្រាញ់ប្រេង ១០​លានតោនក្នុងមួយឆ្នាំ ដែលមានទីតាំងស្ថិតនៅខេត្តកំពត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម