Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ចេញ​ជា​រូបរាង​សម្រេចជាង ៩៤% គ្រោង​ធ្វើ​ពិធី​តភ្ជាប់ឆាប់ៗ

បានផុស

នៅ

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែងជាង ១.៧៦១ ម៉ែត្រ សម្រេច​ការ​សាងសង់​បានប្រមាណ ៩៤%។ នេះបើយោងតាមរបាយណ៍បូកសរុបលទ្ធផល​ការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ប្រចាំខែមេសា ឆ្នាំ​២០២៥ ស្តីពីវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ។

ខណៈ​ដំណើរការ​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះតភ្ជាប់​ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វសម្រេចបានប្រមាណ ៩៤,១០% ដោយឡែក​ផ្លូវតភ្ជាប់​ប្រវែង ៣១,៦៩ គីឡូម៉ែត្រ ក៏​សម្រេចបាន​ប្រមាណ​ ៤៦,៨៨% ដែល​សរុបរួម​​គម្រោងទាំងមូលសម្រេចបានលទ្ធផល​ប្រមាណ ៦៦,៩១%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ បានរៀបចំធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។

បើតាមប្រភពពី​មន្រ្តី​មន្ទីរសាធារណការ​និងដឹកជញ្ជូន​ខេត្ត​ក្រចេះ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងរៀបចំពិធីតភ្ជាប់​តំណ​ចុងក្រោយ រួម​នឹង​ទទួលបានប្រសិទ្ធនាមថ្មីនាអំឡុងចុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម