សន្តិសុខសង្គម
បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង
ដើម្បីរកម្ហូបដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ បុរសម្នាក់ នាំគ្នាមួយក្រុមទៅឆ្លុះកង្កែប តែអកុសលបុរសម្នាក់ក្នុងចំណោម ៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីពួកគេនាំគ្នាទៅឆ្លុះកង្កែប នៅក្នុងព្រៃ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះ ឈ្មោះ មើល យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បើតាមសាក្សីត្រូវជាបងប្អូនជីដូនមួយដែលទៅឆ្លុះកង្កែបជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេបាននាំគ្នាទៅឆ្លុះកង្កែបនៅក្នុងព្រៃ មានគ្នា៣នាក់ ទី១ ឈ្មោះ មឿង ខ្វេ ភេទប្រុស អាយុ៣៦ឆ្នាំ, ទី២ឈ្មោះ មឿង ច្រេក ភេទប្រុសអាយុ២៨ឆ្នាំ និងទី៣ឈ្មោះ មើល យ៉ាន ភេទប្រុសអាយុ៤៥ឆ្នាំ។ នៅវេលាម៉ោង២០ និង ៣០នាទីថ្ងៃទី៤ខែឧសភា ពួកគេបាននាំគ្នា ទៅរកកង្កែបនៅក្នុងព្រៃដែលឆ្ងាយពីភូមិប្រហែល០៦គីឡូម៉ែត្រ ពេលដែលរកកង្កែបរហូតដល់ម៉ោងប្រហែល ១២យប់ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបាននិយាយថា ខ្លួនចុកជើង ចុកចង្កេះហើយហត់ទៀត ក៏បបួលគ្នាគ្នាសម្រាកនៅទីនោះ រហូតដល់ម៉ោង៦ ព្រឹកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ពួកខ្លួនបានហៅជនរងគ្រោះក៏ឃើញមានស្រមោចរោមមុខមាត់ជនរងគ្រោះ ហើយពួកគេក៏បានបោសស្រមោចពីមុខ និងមាត់របស់ជនរងគ្រោះ រួចហៅឱ្យងើបឡើង តែជនរងគ្រោះមិនងើបនោះទេ ទើបដឹងថាគាត់ស្លាប់។

បន្ទាប់ពីដឹងថាជនរងគ្រោះស្លាប់ ក៏តេទូរសព្ទប្រាប់លោក កេង សុភីន ហើយលោក បានរាយការណ៍ទៅលោកនាយប៉ុស្ដិ៍ចុងផ្លាស់ ភ្លាមនោះក៏ឃើញលោកនាយប៉ុស្ដិ៍ និងមន្រ្តីព្រមទាំងប្រជាការពារមកដល់កន្លែងសាកសពតែម្តង។ បើតាមការឲ្យដឹងពី លោក អន មុន្នីរិទ្ធ អ្នកនាំពាក្យស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា យោងតាមការឆ្លើយបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ ផេត ឌី បានរៀបរាប់ថា កន្លងមកប្ដីរបស់ខ្លួន ធ្លាប់មានជំងឺ ស្ពឹកដៃស្ពឹកជើង ហើយធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងធ្លាប់មានជំងឺលើសឈាម ជំងឺគាំងបេះដូងផងដែរ។ ក្រោយការកោសល្យវិច័យពីមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី បានពិនិត្យទៅលើសពជនរងគ្រោះ តាមដងខ្លួនអវយវៈ មិនមានការដាច់រលាត់ ឬស្លាកស្នាមអ្វីគួរកត់សម្គាល់នោះឡើយ។ សមត្ថកិច្ចជំនាញសន្និដ្ឋានថា សាកសពខាងលើនេះ ពិតជាបានដាច់ខ្យល់ស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជំងឺ បេះដូងពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចនិង អាជ្ញាធរភូមិ-ឃុំ ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖រៀម សុខហេង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ