សន្តិសុខសង្គម
ចូលលួចកាត់ខ្សែភ្លើងដាក់លើកង់បី ត្រូវម្ចាស់តាមទាន់បើករថយន្តដេញបុក ឃាត់ខ្លួនបានជនសង្ស័យ ២ នាក់
ជនសង្ស័យចំនួន ២ នាក់ ត្រូវបានជនជាតិចិនឃាត់ខ្លួន និងបើករថយន្តដេញបុកក្រឡាប់កង់បី ក្រោយចូលលួចកាត់ខ្សែភ្លើងលើកដាក់លើកង់បីគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ១៥ នាទី ទៀបភ្លឺ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកបកប្រែឲ្យជនជាតិចិន បានឲ្យដឹងថា កន្លងមកសម្ភារៈប្រើប្រាស់ និងខ្សែភ្លើងមាននៅក្នុងក្រុមហ៊ុនគ្រឿងសំណង់ និងអគ្គិសនី សុង ឆេង តុង ដែលជាទីតាំងកើតហេតុ ត្រូវបានចោរលួចជាញឹកញាប់ ធ្វើឲ្យថៅកែជនជាតិចិនមានការខឹងសម្បាជាខ្លាំង។

ប្រភពបានបន្តថា លុះមកដល់យប់កើតហេតុ ក្រុមជនជាតិចិនខាងលើ បានតាមដានកាមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុន ស្រាប់តែឃើញជនសង្ស័យ ២ នាក់ ក្នុងនោះម្នាក់ចូលកាត់ខ្សែភ្លើង និងម្នាក់ទៀតឈរក្បែរកង់បីឥណ្ឌាជាអ្នកចាំមើលផ្លូវ។ ឃើញដូចនេះ ក្រុមជនជាតិចិន បាននាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ ដែលជាអ្នកកាត់ខ្សែភ្លើង ចំណែកជនសង្ស័យម្នាក់ទៀត ពេលឃើញគេចាប់គ្នាខ្លួន ក៏បានបើកកង់បីរត់គេច ប៉ុន្តែត្រូវក្រុមបុរសចិនខាងលើបើករថយន្តតូយូតាព្រូស ១ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6450 ដេញបុកកង់បីឥណ្ឌាពីក្រោយ បណ្តាលឲ្យក្រឡាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យទាំង ២ នាក់ រួមទាំងភាគីជនជាតិចិនដែលជាម្ចាស់ខ្សែភ្លើងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង


-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក