ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ក្រើនរម្លឹកដល់ម្ចាស់រោងចក្រត្រូវពង្រឹងការគ្រប់គ្រងសំណល់រាវឱ្យបានល្អ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់ម្ចាស់រោងចក្រត្រូវពង្រឹងការគ្រប់គ្រងសំណល់រាវឱ្យបានល្អ ប្រសិនបើមានករណីលួចបង្ហូរសំណល់រាវចូលប្រភពទឹកនឹងត្រូវប្រឈមនឹងបិទរោងចក្រដោយគ្មានការលើកលែង ឬផាកពិន័យនោះឡើយ។

លោកបានក្រើនរម្លឹកបែបនេះ នាឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ ” រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ដែលពិធីនេះធ្វើឡើងនៅបរិវេណក្រុមហ៊ុន ហ៊្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក ស្ថិតក្នុងស្រុករតនមណ្ឌល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
មានប្រសាសន៍ ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានផ្ដល់ការងារដល់កម្មករនិយោជិតនិងណែនាំដល់ម្ចាស់រោងចក្រត្រូវគិតគូរខ្ពស់លើបញ្ហាបរិស្ថាន មិនត្រូវធ្វើឱ្យលេចធ្លាយ ឬលួចបង្ហូរទឹកកខ្វក់ចូលស្ទឹងដែលនាំឱ្យមានការបំពុលប្រភពទឹកនោះឡើយ។ ព្រមទាំងបានក្រើនរំលឹកដល់ម្ចាស់រោងចក្រត្រូវពង្រឹងការគ្រប់គ្រងសំណល់រាវឱ្យបានល្អ ប្រសិនបើមានករណីលួចបង្ហូរសំណល់រាវចូលប្រភពទឹកនឹងត្រូវប្រឈមនឹងបិទរោងចក្រដោយគ្មានការលើកលែង ឬផាកពិន័យនោះឡើយ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានជំរុញឱ្យរោងចក្រសហគ្រាសត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរោងចក្រដើម្បីសុខមាលភាពកម្មករនិយោជិត និងបានណែនាំដល់កម្មករនិយោជិតត្រូវខិតខំបំពេញការងារ យកចិត្តទុកដាក់ថែរក្សាសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
ការរៀបចំពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មក។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំរបស់សម្ដេចតេជោ និងអាណត្តិទី៧នេះ បានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលមានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្ត សប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត។

រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី “រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ