ជីវិតកម្សាន្ដ
ចន ច័ន្ទលក្ខិណា ទម្លាយរឿងអតីតតារាសម្តែងមួយរូប ធ្លាក់ខ្លួនដល់ថ្នាក់ហារសុំជំនួយពីខ្លួន ធ្វើឱ្យមហាជនសង្វេគ
មហាជនអ្នកគាំទ្រនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចែករំលែកដោយក្តីអាណិតដល់អតីតតារាសម្តែងជើងចាស់លោក ចាន់ រិទ្ធ មេធានី បន្ទាប់មានការទម្លាយថាលោកបានឆាតដើម្បីសុំជំនួយពីតារាសម្តែងអ្នកស្រី ចន ច័ន្ទលក្ខិណា ដើម្បីទិញថ្នាំព្យាបាលជំងឺ។

គិតមកដល់ពេលនេះ អតីតតារាម្តែងជើងចាស់ល្បីឈ្មោះលោក ចាន់រិទ្ធ មេធានី បានឃ្លាតឆ្ងាយពីអាជីពសិល្ប:យូរឆ្នាំមកហើយ ខណ:កន្លងមកធ្លាប់មានដំណឹងថា តារាជើងចាស់រូបនេះកំពុងមានជំងឺប្រចាំកាយទើបធ្វើឲ្យអាជីពសម្តែងត្រូវបានស្ងប់ស្ងាត់។
រឿងដែលកាន់តែចាប់អារម្មណ៍ថែមទៀត ក៏មានប្រភពពីអ្នកសិល្ប:ជិតដិតធ្លាប់បង្ហើបថា ក្រោយអាជីពសិល្ប:ត្រូវបាត់បង់ទាំងស្រុង សព្វថ្ងៃលោក ចាន់រិទ្ធ មេធានី បានប្រករបរចិញ្ចឹមជីវិតដោយការរត់កង់បី។ ម្យ៉ាងទៀត លោកត្រូវចំណាយផងដែរ លើការទិញថ្នាំដើម្បីព្យាបាលជំងឺប្រចាំកាយ។
តួយ៉ាងអ្នកស្រី ចន ច័ន្ទលក្ខិណាបានសរសេរសំណេរភ្ជាប់ខ្លឹមសារឆ្លើយឆ្លងថាហ៊ឺម ..បងអើយបង ! បងព្យាយាមឆាតទៅពឹងគេ ផ្តាំតាមគេឱ្យជួយប្រាប់ប្អូន បងហៅខ្ញុំអ្នកម្តាយអ៊ីចឹង បាបប្អូនណាស់បង ! ប្អូនជួយតាមលទ្ធភាព ព្រោះឥឡូវប្អូនត្រូវការប្រឹងរកស៊ី ដើម្បីជីវភាពផ្ទាល់ខ្លួន ប្អូនមិនអាចចេះតែជួយយកអាសាគេរហូតភ្លេចជួយខ្លួនឯងដូចមុនទេ។ ប្អូនជូនពរបងឆាប់ជានិងមានសុខភាពល្អ កម្លាំងមាំមួន»។

គួររំលឹកថាលោក ចាន់ រិទ្ធមេធានី ធ្លាប់ផ្តល់បទសម្ភាសកន្លងមកថា សព្វថ្ងៃក្រៅពីបាត់បង់អាជីពសិល្ប: លោកប្រកបរបររត់Pass appដើម្បីចិញ្ចឹមជីវិត និងត្រូវទិញថ្នាំលេបជាប្រចាំថ្ងៃ ចំណែកឯរឿងគ្រួសារក៏បានចែកផ្លូវគ្នារស់នៅរៀងខ្លួនដោយលោកមិនចង់ឲ្យអតីតភរិយាពិបាកជាមួយលោក ដូច្នេះហើយទើបលោកសម្រេចចិត្តសុំចុះចេញតែម្តង៕ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


