Connect with us

ព័ត៌មានអន្ដរជាតិ

សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រហារលើសាលារៀននៅ​​មីយ៉ាន់ម៉ា

បានផុស

នៅ

សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានសម្តែងការខក​ចិត្ត​និង​​តក់ស្លុតចំពោះការវាយប្រហារតាមអាកាសដ៏សាហាវទៅលើសាលារៀនមួយនៅកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយព្រមានថា «ជនល្មើសត្រូវតែទទួលខុសត្រូវចំពោះអំពើឃោរឃៅនេះ»។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ Mizzima News នៅថ្ងៃទី១៥ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបុគ្គលិកសាលា អ្នកគ្រប់គ្រងក្នុងតំបន់ និងសាក្សីផ្សេងទៀតបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានសម្លាប់សិស្ស ២៣នាក់ និងគ្រូបង្រៀនពីរនាក់នៅក្នុងភូមិ Oe Htein Kwin ក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យក្រសួងការបរទេសសហភាពអឺរ៉ុប លោកស្រី Anitta Hipper បាននិយាយនៅលើ Xថា៖«​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ​ជនរងគ្រោះ ដែល​ភាគច្រើន​ជា​កុមារ​»​។

ការវាយប្រហារនេះបានកើតឡើងក្នុងអំឡុងពេលបទឈប់បាញ់មួយ ដើម្បីបន្ធូរបន្ថយជំនួយបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីខែមីនា រវាងរបបយោធាដែលបានដណ្តើមអំណាចនៅឆ្នាំ ២០២១ និងក្រុមអ្នកប្រយុទ្ធប្រឆាំងយោធា។ ទោះមានបទឈប់បាញ់តែការវាយប្រហារហាក់នៅតែបន្តឥតឈប់ឈរ និងបន្តសម្លាប់ជនស៊ីវិលកាន់តែច្រើន ទោះបីប្រទេសទើបតែជួបគ្រោះរញ្ជួយដីហើយក៏ដោយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម