ព័ត៌មានអន្ដរជាតិ
សង្វេគណាស់! អ្នកតវ៉ាមីយ៉ាន់ម៉ាជាង១០០នាក់ត្រូវបានសម្លាប់ម្សិលមិញ
តាមប្រភពសារព័ត៌មានក្នុងស្រុក និងសាក្សីបាននិយាយថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្ស១១៤នាក់ទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ម្សិលមិញ ដែលបានក្លាយជាថ្ងៃថ្លុកឈាមបំផុត ចាប់តាំងរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ។

ការបង្ក្រាបពោរពេញដោយហិង្សាបណ្តាលឲ្យអ្នកតវ៉ាស្លាប់ច្រើនបំផុតនេះបានកើតឡើងចំឱកាសទិវាអបអរសាទរកងកម្លាំងប្រដាប់អាវុធ ដែលឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing មេដឹកនាំរបបយោធាបាននិយាយក្នុងពិធីដង្ហែព្យុះហយាត្រានៅរដ្ឋធានីណាយពិដោថា ទាហានរបស់គាត់នឹងការពារប្រជាជន និងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ទូរទស្សន៍បានផ្សាយនៅថ្ងៃសុក្រថា អ្នកតវ៉ាប្រឈមនឹងការបាញ់សម្លាប់ចំក្បាល និងពីក្រោយ។ ទោះជាបែបនេះក្តី បាតុករនៅតែតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភៈ ដែលចេញតវ៉ាតាមផ្លូវស្ទើរពេញទូទាំងប្រទេស។
តាមប្រភពសារព័ត៌មាន Myanmar Now បានផ្សាយថា មនុស្ស១១៤នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខទូទាំងប្រទេស។

យ៉ាងហោចណាស់អ្នកតវ៉ា៤០នាក់ក្នុងនោះមានក្មេងស្រីម្នាក់អាយុ១៣ឆ្នាំត្រូវបានសម្លាប់នៅទីក្រុងម៉ាន់ដាឡាយ។ ចំណែកនៅទីក្រុងធំបំផុត យ៉ាំងហ្គោន ហោចណាស់មនុស្ស២៧នាក់ត្រូវបានសម្លាប់។
នៅតំបន់ Sagaing ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ត្រូវបានសម្លាប់។
លោក Sasa អ្នកនាំពាក្យ CRPH ដែលជាក្រុមប្រឆាំងនឹងរបបយោធាបង្កើតឡើងដោយសមាជិកសភាបណ្តេញចេញ បាននិយាយវេទិកាតាមអនឡាញមួយថា ៖«ថ្ងៃនេះគឺជាថ្ងៃដ៏អាម៉ាស់សម្រាប់កងកម្លាំងប្រដាប់អវុធ»។
ទន្ទឹមជាមួយគ្នានេះ ក្រុមមួយក្នុងចំណោមក្រុមប្រដាប់អាវុធជនជាតិភាគតិចពីរនៅប្រទេសមីយ៉ាន់ម៉ា គឺសហភាពជាតិ Karen បាននិយាយថា ខ្លួនបានវាយលុកប៉ុស្តិ៍កងទព័មួយនៅជិតព្រំដែនថៃ ដោយសម្លាប់មនុស្ស១០នាក់ រាប់បញ្ចូលទាំងវរសេនីយ៍ទោម្នាក់ និងបាត់សមាជិករបស់ខ្លួនម្នាក់។

គិតទាំងថ្ងៃសៅរ៍ ម្សិលមិញនេះផង ជនស៊ីវិលត្រូវបានគេរាយការណ៍មានចំនួនជាង៤៤០នាក់ហើយត្រូវបានសម្លាប់។
ប្រតិភូសហភភាពអឺរ៉ុបប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ៖«ទិវាអបអរសាទរកងកម្លាំងប្រដាល់អាវុធ»មីយ៉ាន់ម៉ាលើកទី៧៦នឹងត្រូវបានចារទុកជាថ្ងៃនៃភ័យរន្ធត់ និងអាម៉ាស់។ ការសម្លាប់ជនស៊ីវិលគ្មានអាវុធក្នុងដៃរាប់បញ្ចូលទាំងក្មេងផងគឺជាអំពើដែលមិនអាចកំណត់បាន៕
អានបន្ដែម៖ ថ្ងៃនេះជាថ្ងៃថ្លុកឈាមបំផុត ហោចណាស់៥០នាក់ត្រូវបានសម្លាប់នៅមីយ៉ាន់
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន