ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ ដំឡើងបង្គោលភ្លើងតាមដងផ្លូវបន្ថែម ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ
ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ រដ្ឋបាលខេត្តពោធិ៍សាត់ បានតុបតែងភ្លើងលម្អ និងបំពាក់បន្ថែមបង្គោលភ្លើងតាមដងផ្លូវ ក្នុងក្រុង និងផ្លូវវាងក្រុង ឱ្យកាន់តែមានសោភណ្ឌភាព និងសុវត្ថិភាពធ្វើដំណើរនៅពេលរាត្រី។ នេះបើតាម លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងឡើងពេលចូលរួមពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៥។

ការបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមនេះ ស្របពេលដែលខេត្តពោធិ៍សាត់ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតឱ្យមានសណ្តាប់ធ្នាប់។ លោក ខូយ រីដា បញ្ជាក់ថា៖«ខេត្តមានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ជាច្រើន សម្រាប់ប្រើប្រាស់ សម្រាកកម្សាន្ត និងលំហែ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសតំបន់ភ្នំ ១៥០០ តំបន់អូសោម ដែលមានអាកាសធាតុត្រជាក់ និងមានទេសភាពស្រស់បំព្រង»។
ទន្ទឹមនេះ រដ្ឋបាលខេត្តបានធ្វើការកែលម្អច្រាំងស្ទឹងពោធិ៍សាត់ ទាំងសងខាង ដើម្បីរៀបចំសួនច្បារសាធារណៈជាបណ្តើរៗ និងបានដោះស្រាយការតាំងលំនៅមិនមានរបៀបរៀបរយទាំងអស់ប្រកបដោយស្នាមញញឹមរាក់ទាក់ដោយពលរដ្ឋស្ម័គ្រចិត្តទាំងស្រុង ទទួលយកដីលំនៅដ្ឋាន ដែលរដ្ឋបាលខេត្តបានរៀបចំ ហើយរដ្ឋបាលខេត្តបានរៀនចំហេដ្ឋារចនាសម្ព័ន ផ្លូវ ភ្លើង ទឹក រួចជាស្រេច។

លោកបន្ថែមទៀតថា៖«ស្រុកវាលវែងនេះ ពេលដែលធ្វើដំណើរមក ភ្ញៀវទេសចរកើន ឥឡូវប្រជាជនសប្បាយចិត្តថា ម៉េចបានគេមកលេងវាលវែង ខ្ញុំថាដោយសារសុខសន្តិភាព ដោយសារការអភិវឌ្ឍន៍ ហើយកន្លែងវាលវែងនេះ ដូចគ្រាប់ពេជ្រមិនទាន់ច្នៃ បើច្នៃហើយ បន្តិចទៀតមនុស្សមកកាន់តែច្រើន»។
«ពីមុនមកខេត្តពោធិ៍សាត់ គេឆ្លងកាត់មក គេសួរអ្នកខេត្តពោធិ៍សាត់ បែរមុខទៅណា តែឥឡូវនេះខេត្តពោធិ៍សាត់ បែរមុខចំអ្នកធ្វើដំណើរ។ ពេលយប់មកដល់ខេត្តពោធិ៍សាត់ ឃើញភ្លឺ ពេលថ្ងៃមកដល់ខេត្តពោធិ៍សាត់គឺគ្មានសំរាម ខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ បរិស្ថាន ហើយនៅឆ្នាំ ២០២៦ ត្រៀមថាខេត្តពោធិ៍សាត់គ្មានសំរាម នេះជាការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត និងប្រជាជនពោធិ៍សាត់ បើធ្វើមិនបាន ក៏ខំប្តេជ្ញាចិត្តធ្វើបន្តទៀត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អភិបាលខេត្ត។


ចំពោះអនាម័យ សណ្តាប់ធ្នាប់ លោក ខូយ រីដា បញ្ជាក់ថា រដ្ឋបាលខេត្តបានធ្វើការអប់រំ ផ្សព្វផ្សាយ និងអនុវត្តគ្រប់គ្រងស្រុក នៅក្នុងឃុំ សង្កាត់ និងគ្រប់គ្រងសាធារណៈរបស់រដ្ឋ និងឯកជន តាមគ្រប់រូបភាព ហើយជាលទ្ធផង ឃើញថា បានផ្លាស់ប្តូរទម្លាប់យ៉ាងឆាប់រហ័ស ពីការទុកដាក់ចោលសំរាម ពាសវាលពាសកាល មកជាការទុកដាក់ និងចោលសំរាម ប្រកបដោយវិន័យ និងមានសណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


