ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃម្នាក់ចូលព្រៃបេះផ្សិត ត្រូវដំរីព្រៃវាយប្រហារដល់បាត់បង់ជីវិត
ពលរដ្ឋថៃម្នាក់ត្រូវបានដំរីព្រៃវាយប្រហាររហូតដល់ស្លាប់បាត់បង់ជីវិត ក្នុងពេលកំពុងចូលព្រៃដើម្បីរកផ្សិត។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់និងកម្រមួយនេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងដែនជម្រកសត្វព្រៃមួយឈ្មោះ «Phu Wua» ស្ថិតក្នុងភូមិសាស្ត្រភូមិបានតង (BanTong) ស្រុកសេកា (Seka) ខេត្តបឹងកាន (Bueng Kan) ភាគខាងជើងប្រទេសថៃជាប់ព្រំដែនជាមួយប្រទេសឡាវ។

សារព័ត៌មានថៃ naewna បានរាយការណ៍ថា ករណីដំរីព្រៃមួយក្បាលបានធ្វើសកម្មភាពវាយប្រហារបណ្តាលឱ្យអ្នកភូមិម្នាក់ស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៥ ក្នុងដែនជម្រកសត្វព្រៃមួយឈ្មោះ «Phu Wua» ស្ថិតក្នុងភូមិសាស្ត្រភូមិបានតង (BanTong) ស្រុកសេកា(Seka) ខេត្តបឹងកាន Bueng Kan។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម អង្គភាពការពារព្រៃឈើបានជូនដំណឹងដល់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធឱ្យចុះត្រួតពិនិត្យនៅតំបន់ដែនជម្រកសត្វព្រៃកើតហេតុ និងបានស្គាល់អត្តសញ្ញាណអ្នករងគ្រោះភេទស្រីឈ្មោះ Kun nya ដែលទើបបានមករស់នៅជាមួយស្វាមីនៅមូលដ្ឋានខាងលើ។
បន្ទាប់ពីមានការស៊ើបអង្កេតបឋមបានឱ្យដឹងថា ស្ត្រីរងគ្រោះបានចូលព្រៃដើម្បីស្វែងរកផ្សិតក្នុងដែនជម្រកសត្វព្រៃខាងលើ ហើយចៃដន្យក៏បានជួបនឹងដំរីព្រៃភ្លាមៗបណ្តាលឱ្យស្ត្រីរងគ្រោះគ្មានឱកាសគេចខ្លួនទាន់ពេលវេលា ទើបបណ្តាលឱ្យសត្វដំរីព្រៃវាយប្រហាររហូតដល់ស្លាប់បាត់បង់ជីវិតតែម្តង។
សេចក្តីរាយការណ៍បានបន្តថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនិងសោកស្ដាយយ៉ាងខ្លាំងពីក្រុមគ្រួសារ និងសាច់ញាតិអ្នករងគ្រោះ។ ទន្ទឹមគ្នានេះ អង្គភាពការពារព្រៃឈើ និងអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ដែនជម្រកព្រៃឈើមានការប្រុងប្រយ័ត្នក្នុងការចូលរកអនុផលព្រៃឈើដើម្បីជៀសវាងកើតមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតដូចករណីខាងលើ៕
ដោយភ្នាក់ងារ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ