Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំង​កាល​ពី​ចុងសប្តាហ៍(១៨-១៩​ឧសភា) បានបណ្តាលឲ្យមនុស្សយ៉ាងតិច​៥​នាក់ស្លាប់នៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូង​ប្រទេសចិន និងអ្នកផ្សេងទៀតជាច្រើននាក់បានបាត់ខ្លួន។ ជាការឆ្លើយតប អាជ្ញាធរបានចេញសេចក្តីជូនដំណឹងអំពីគ្រោះមហន្តរាយនៅទូទាំងតំបន់ជាច្រើន ដោយព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះថ្នាក់ភូមិសាស្ត្រ។

(រូបថត៖ CCTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​​កម្រិត​ពណ៌​លឿង ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ទី​បី​ក្នុង​ប្រព័ន្ធ​ព្រមាន​​ចំនួន​បួន​កម្រិត​​របស់​​​ចិន ​សម្រាប់​ផ្នែក​​ខ្លះ​នៃ​ខេត្ត Zhejiang, Fujian, ក្វាងទុង និង​ក្វាងស៊ី។ ការជូនដំណឹងទាំងនេះបង្ហាញពីហានិភ័យខ្ពស់នៃទឹកជំនន់ភ្នំ និង​បំណាក់ដី។

ទិន្នន័យឧតុនិយមបង្ហាញថា ឆ្នាំ២០២៤គឺជាឆ្នាំដែលក្តៅបំផុតរបស់​ចិនក្នុង​រយៈពេល​ជាង​៦​ទសវត្សរ៍កន្លង​មក និង​ជា​ឆ្នាំ​ទីពីរ​ជាប់​គ្នា​ដែល​ជា​ឆ្នាំ​ក្ដៅ​បំផុត​របស់​មហាយក្ស​អាស៊ី​មួយ​នេះ។ និន្នាការ​ឡើង​កម្ដៅ​នេះ​​​​ជាទូទៅ​ត្រូវ​បាន​អម​មក​ជាមួយ​​​ខ្យល់​ព្យុះ និង​ការ​ធ្លាក់​ភ្លៀង​​​កាន់​តែ​ខ្លាំង​ជាង​មុន ដែល​នាំ​​ឲ្យ​​មាន​ការ​ប្រើ​ប្រាស់​ថាមពល​កើន​ឡើង និង​ភាព​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​ជាង​មុន។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តពីថ្ងៃចន្ទដល់ថ្ងៃអង្គារ​សប្ដាហ៍​នេះ​នៅក្នុងតំបន់​ជា​ច្រើន រួមទាំង​ភាគខាងលិច​​​នៃ​តំបន់ Xinjiang តាមបណ្តោយភ្នំ Tianshan។

អាជ្ញាធរ​កំពុង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ ហើយ​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​នៅ​តំបន់​រង​គ្រោះ​​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ប្រកាន់​ខ្ជាប់​នូវ​ការ​ណែនាំ​សុវត្ថិភាព។ ក្រុម​សង្គ្រោះ​បន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីជួយជម្លៀស និងផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

តម្លៃប្រេង​ប្រែប្រួលតិចតួច ពេលបើកការជួញដូរថ្ងៃចន្ទនេះ

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកពីគុណតម្លៃការធ្វើវិបស្សនា ដែលជួយអប់រំផ្លូវចិត្តពលរដ្ឋ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងសុខាភិបាល ជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

រដ្ឋបីនៅសហរដ្ឋអាមេរិក​ជួប​ព្យុះកំបុតត្បូងសម្លាប់មនុស្ស២៨នាក់ ប៉ះពាល់​ផ្ទះរាប់​ពាន់​ខ្នង​

Sokha Hotels

ព័ត៌មានពេញនិយម