នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅជប៉ុនជាលើកទី២ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជានាចុងខែឧសភានេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទី២ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពជានៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសជប៉ុន ខណៈក្រសួងការបរទេសកម្ពុជានៅស្ងៀមមិនទាន់បញ្ចេញព័ត៌មាននៃដំណើរទស្សនកិច្ចនេះឱ្យដឹងជាសាធារណៈនៅឡើយទេគិតមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃចន្ទនេះថា នៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុន សម្តេចធិបតី នាយករដ្ឋមន្រ្តីជប៉ុនកម្ពុជា នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ISHIBA Shigeru ដោយនឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក៏ដូចជា បញ្ហានៅក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ ដែលរៀបចំឡើងក្រុមហ៊ុន Nikkei ផងដែរ។ ក្រសួងការបរទេសជប៉ុន បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ត្រូវបានរំពឹងថា នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺជាលើកទី២ហើយដែលសម្តេចធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដោយកាលពីលើកទី១ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅខែធ្នូ ចុងឆ្នាំ២០២៣ ដែលនៅពេលនោះ សម្តេច នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio។ ចំណែក លើកនេះវិញ វា គឺជាលើកទី១ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាការងារជាមួយលោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


