ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅជប៉ុនគាំទ្រចំពោះដំណើរទស្សនកិច្ចសម្តេចធិបតីទៅជប៉ុននៅចុងខែនេះ
ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមុខជាបន្តបន្ទាប់គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ។

លោក សេង សាវ៉ាត ជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនបានប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Shigeru Ishiba នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូនាចុងខែឧសភានេះ។
លោកបានថ្លែងក្នុងវីឌីអូខ្លីមួយថា «ខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀតនៅប្រទេសជប៉ុនពិតមានសេចក្ដីសោមនរីករាយយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងសម្ដេចបវរធិបតីអញ្ជើញមកទស្សនៈកិច្ចនៅជប៉ុនចុងខែនេះ ព្រោះការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុនថែមទៀត»។
កញ្ញា អេង គីមមួយ ជាពលករខ្មែរកំពុងធ្វើការងារនៅប្រទេសជប៉ុន បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ វត្តមានរបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានេះ បានធ្វើឱ្យកញ្ញាដែលឃ្លាតឆ្ងាយពីស្រុកកំណើតសប្បាយរីករាយយ៉ាងខ្លាំង។
កញ្ញា អេង គីមមួយ «នាងខ្ញុំពិតជាមានសេចក្តីសោមនស្សសប្បាយក្រៃលែង។ ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប នាងខ្ញុំសូមគាំទ្រសម្តេច ហើយសូមឱ្យសម្ដេចទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ»។
ចំណែកលោក សូ មុន្នីរិទ្ធ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនក៏សប្បាយចិត្តឥតឧបមាចំពោះដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលរបស់ខ្លួននៅលើទឹកដីប្រទេសជប៉ុន ដើម្បីបំពេញការងារជូនប្រទេសជាតិមាតុភូមិ។
លោកបញ្ជាក់ថា៖«ខ្ញុំបាទពិតមានសេចក្ដីសោមនរីករាយខ្លាំងណាស់ ក្រោយពីទទួលដំណឹងថា សម្ដេចបវរធិបតីអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ព្រោះជាកិត្តិយសជាតិខ្មែររបស់យើងដែលមានថ្នាក់ដឹកនាំសំខាន់ៗទទួលស្វាគមន៍ និងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសរបស់គេបែបនេះ»។
ក្រៅពីពលរដ្ឋជាច្រើនរូបខាងលើ នៅមានគ្រួសារខ្មែរ និងពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត បានបង្ហោះសារគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលខ្លួនព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកជាដើម។
សូមបញ្ជាក់ថា ការផ្ទុះការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរនៅជប៉ុននេះ គឺនៅមុនពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


