ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះសម្អាតលើដងផ្លូវវិមានឈ្នះឈ្នះ ក្រោយមេឃភ្លៀងមានដក់ទឹក
នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្លាំងប្រជាការពារសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានចុះបោសសម្អាតលើដងផ្លូវវិមានឈ្នះឈ្នះដែលមានការដក់ទឹក និងកាកសំណល់ច្រើន បង្កឲ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ ដោយសារតែប៉ុន្មានថ្ងៃមកនេះ មេឃបានធ្លាក់ភ្លៀងស្ទើរជារៀងរាល់ថ្ងៃ។

លោក ចែន ចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ ឲ្យលោកដឹកនាំក្រុមការងារចុះសម្អាតផ្លូវខាងលើ ចាប់ពីរង្វង់មូលស្ពានអាកាសផ្លូវជាតិលេខ ៤ ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ រហូតទៅដល់ផ្សារបឹងបៃតង ជាប់ព្រំប្រទល់ជាមួយសង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង នៃខណ្ឌពោធិ៍សែនជ័យ ដើម្បីថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថានស្អាត។

ជាមួយនេះ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ ត្រូវដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមរថយន្តដឹកសំរាមមកទទួលយកទៅបោះចោល និងជួយថែរក្សាអនាម័យ បរិស្ថាន ទាំងអស់គ្នា៕
អត្ថបទ ៖ សុខា











-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


