Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ទិញកង់រថភ្លើង ១៥០ ឈុត គាំ​ទ្រដល់ការដឹកជញ្ជូនទំនិញ

បានផុស

នៅ

ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ (Royal Railway) ​​​បានបញ្ជាទិញឈុត​កង់រថភ្លើងចំនួន ១៥០ ឈុត និងគ្រឿងបរិក្ខាមួយ​ចំនួន​ធំទៀតដើម្បីផ្គត់ផ្គង់ដល់ការមើលថែទាំទូរថភ្លើងដឹកទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការបញ្ជាទិញ ក្នុងការយកចិត្តទុកដាក់ និងផ្តល់នូវសេវាកម្មដែល មានសុវត្ថិភាព ទាន់ពេល​វេលា និងប្រសិទ្ធភាពខ្ពស់បំផុតជូនដល់អតិថិជនទាំងអស់គ្នា។

ដើម្បីធានាបាននូវស្តង់ដារខ្ពស់បំផុត ក្រុមហ៊ុន​បានអនុវត្តវិធានការត្រួត​ពិនិត្យយ៉ាងតឹងរ៉ឹង​លើ​សម្ភារៈ និងគ្រឿងបរិក្ខារថភ្លើងមុនពេលដាក់ឱ្យបម្រើសេវាកម្ម។

ការវិនិយោគនេះបង្ហាញពីការខិតខំប្រឹងប្រែង ក្នុងការពង្រឹងសុវត្ថិភាព បង្កើនប្រសិទ្ធភាពសេវាកម្ម និងការបំពេញតម្រូវការរបស់អតិថិជនឱ្យបានទាន់ពេលវេលា។

ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កាលពីពេលកន្លងទៅថ្មីៗនេះ ​បាន​បញ្ជាទិញទូរថភ្លើងដឹកទំនិញថ្មីចំនួន ២២១ គ្រឿង ពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម