Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ៖ ការ​គំរាមរបស់​​អង់គ្លេស-បារាំង-កាណាដា ដូចជា​ការ​ឲ្យ​​កាដូ​ដ៏​ធំដល់​ក្រុម​ហាម៉ាស

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​នេះ​ បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Keir Starmer បន្ទាប់ពី​ចេញ​សេចក្តីថ្លែងការណ៍រួមមួយជាមួយ​សម្ព័ន្ធមិត្ត​​បារាំង និងកាណាដា ដែល​ថ្កោលទោសប្រតិបត្តិការយោធា​របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងគំរាមកំហែងចាត់វិធានការ​ខ្លាំង បើការវាយលុក និងការទប់ស្កាត់ជំនួយមិនត្រូវបានបញ្ឈប់។ លោក ណេតាន់យ៉ាហ៊ូ បាន​ប្រដូច​ការ​ព្រមាន​របស់​​ប្រជាជាតិ​ទាំង​បី​ទៅ​នឹង​ការ​ឲ្យ​កាដូ​ធំ​មួយ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​​ហាម៉ាស។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ​អ៊ីស្រាអែល​​នឹង​បន្ត​​សម្រេច​ឲ្យ​បាន​នូវ​​​«ជ័យជម្នះ​ទាំងស្រុង»​លើ​ក្រុម​ហាម៉ាស។ មេ​ដឹក​នាំ​អ៊ីស្រាអែល បាន​បន្ថែម​ថា «តាម​រយៈ​ការ​សុំ​ឲ្យ​អ៊ីស្រាអែលបញ្ចប់សង្រ្គាមការពារសម្រាប់ការរស់រានមានជីវិតរបស់យើង​មុនពេលក្រុមភេរវករហាម៉ាសនៅតាមព្រំដែនរបស់យើងត្រូវបានកម្ចាត់ និង​តាម​រយៈ​ការទាមទារ​នៃ​រដ្ឋប៉ាឡេស្ទីន មេដឹកនាំនៅទីក្រុងឡុងដ៍ អូតាវ៉ា និងប៉ារីស កំពុងផ្តល់រង្វាន់ដ៏ធំសម្រាប់ការវាយប្រហារប្រល័យពូជសាសន៍លើអ៊ីស្រាអែលនៅថ្ងៃទី​៧​ខែតុលា ខណៈពេលដែល​បណ្ដែត​បណ្ដោយ​ឲ្យ​មានអំពើឃោរឃៅបែបនេះបន្ថែមទៀត»។

លោក ណេតាន់យ៉ាហ៊ូ បាន​សង្កត់​ធ្ងន់​ថា សង្គ្រាម​អាច​ចប់​ភ្លាមៗ ដរាប​ណា​ចំណាប់ខ្មាំង​ដែល​នៅ​សេសសល់​ទាំង​អស់​ត្រូវ​ដោះលែង ហាម៉ាស​ព្រម​​ទម្លាក់​អាវុធ​ចុះ ហើយ​មេ​ដឹក​នាំ​របស់ហាម៉ាស​ត្រូវ​និរទេស​ខ្លួន ព្រម​ទាំង​ការធានា​ថា​ហ្គាហ្សា​លែង​ជា​តំបន់​​មាន​យោធា​។

សូម​ជម្រាប​ថា លោក Keir Starmer នាយករដ្ឋមន្ត្រី​អង់គ្លេស, លោក Emmanuel Macron ប្រធានាធិបតី​បារាំង និង​លោក Mark Carney នាយករដ្ឋមន្ត្រី​កាណាដា បានថ្កោលទោស​សកម្មភាព​របស់អ៊ីស្រាអែលថាជា​ទង្វើ​​ហួស​ហេតុ ហើយបានទាមទារ​ឲ្យ​បញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការ​​យោធាជាថ្មី និងការរឹតបន្តឹងលើជំនួយ​នៅ​តំបន់​ហ្គាហ្សា។ ពួកគេបានសង្កត់ធ្ងន់ថា ជំនួយមានកម្រិតដែលអនុញ្ញាត​​ឲ្យ​ចូលទៅក្នុងហ្គាហ្សាគឺមិនគ្រប់គ្រាន់​ទេ ចំពេលមានការព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។

មេដឹកនាំ​ទាំង​បី បាន​និយាយ​ថា «យើងតែងតែគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារ​ជនជាតិ​អ៊ីស្រាអែលប្រឆាំងនឹងអំពើភេរវកម្ម។ ប៉ុន្តែការកើនឡើង​ភាព​តានតឹង​នេះគឺមិនសមាមាត្រទាំងស្រុង។ យើង​នឹង​មិនគាំទ្រ​ខណៈ​រដ្ឋាភិបាល​លោក ណេតាន់យ៉ាហ៊ូ នៅ​តែ​បន្ត​សកម្មភាព​ដ៏​ឃោរឃៅ​​ទាំង​នេះ​ទេ។ បើ​​អ៊ីស្រាអែល​មិន​បញ្ឈប់​ការ​វាយ​លុក​យោធា​ជា​ថ្មី ហើយ​ដក​ការ​រឹត​បន្តឹង​លើ​ជំនួយ​មនុស្សធម៌ យើង​នឹង​ចាត់វិធានការ​ដ៏​ខ្លាំង​ក្លា​បន្ថែមទៀត​ជា​ការ​ឆ្លើយតប»៕

លោក Mark Carney, លោក Emmanuel Macron និង​លោក Keir Starmer (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖អង់គ្លេស-បារាំង​-កាណាដា​ ព្រមានចាត់វិធានការ​ខ្លាំងលើ​​អ៊ីស្រាអែល​ បើ​មិន​បញ្ឈប់​គម្រោង​កាន់កាប់​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ណេតាន់យ៉ាហ៊ូ៖ ការ​គំរាមរបស់​​អង់គ្លេស-បារាំង-កាណាដា ដូចជា​ការ​ឲ្យ​​កាដូ​ដ៏​ធំដល់​ក្រុម​ហាម៉ាស

ព័ត៌មានជាតិ៤ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ កុមារកើតជំងឺកាចសាហាវកំពុងព្យាបាលនៅគន្ធបុប្ផា ត្រូវការការបរិច្ចាគ ក្ដីស្រឡាញ់ ពីអ្នកទាំងអស់គ្នា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ក្នុងសប្តាហ៍នេះ ភាគកណ្ដាលអាមេរិកប្រឈម​ហានិភ័យ​​​ដោយសារ​​​​ខ្យល់ព្យុះដ៏ខ្លាំង

វប្បធម៌ ជំនឿ៦ នាទីutes មុន

ក្រៅពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរអាចទស្សនាសារមន្ទីរចំនួន ៤ទីតាំង នៅខេត្តសៀមរាប

ឃួន សុដារី
ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានសភានឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសហុងគ្រីនៅ​ខែមិថុនាខាង​មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៩ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២៣ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ ពេលចុះទៅមើលផ្ទាល់ទើបដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះនៅលើក្រដាសល្អណាស់

Sokha Hotels

ព័ត៌មានពេញនិយម