ព័ត៌មានអន្ដរជាតិ
លោក Rubio៖ ដាក់ទណ្ឌកម្មឬអត់ គឺរង់ចាំមើលបំណងពិតរបស់រុស្ស៊ីជុំវិញកិច្ចចរចាសន្តិភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូបរាជ័យក្នុងការជំរុញកិច្ចចរចាសន្តិភាពទាក់ទងនឹងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

ថ្លែងនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ លោក Rubio បានបញ្ជាក់ថា អាមេរិកកំពុងរង់ចាំសំណើបទឈប់បាញ់ជាផ្លូវការពីរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា បើមានភស្តុតាងបង្ហាញថា រុស្ស៊ីមិនចាប់អារម្មណ៍ពិតប្រាកដក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាព និងបន្តការឈ្លានពានផ្នែកយោធា អាមេរិកនឹងពិចារណាអនុវត្តទណ្ឌកម្មបន្ថែមទៀត។
លោក Rubio ក៏បានកត់សម្គាល់ផងដែរថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជៀសវាងធ្វើការគំរាមកំហែងទណ្ឌកម្មនៅដំណាក់កាលនេះ ដោយជឿថា ការគំរាមកំហែងបែបនេះអាចរារាំងការពិភាក្សាការទូត។ រដ្ឋបាលលោក ត្រាំ មានគោលបំណងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ដើម្បីសម្រួលដល់ដំណោះស្រាយដ៏មានសក្តានុពលចំពោះជម្លោះ។
លោក Rubio បានលើកឡើងថា «វាជាការយល់ឃើញរបស់យើងដែលថា រុស្ស៊ីនឹងសរសេរលក្ខខណ្ឌសម្រាប់អ្វីដែលពួកគេចង់បាន ដើម្បីឈានដល់បទឈប់បាញ់ដែលបន្ទាប់មកនឹងអនុញ្ញាតឲ្យមានការចរចាកាន់តែទូលំទូលាយ»។
លោកបានបន្ថែមថា «យើងរង់ចាំលក្ខខណ្ឌទាំងនោះ ហើយក្រោយមកខ្ញុំនឹងយល់កាន់តែច្បាស់អំពីការគិតគូររបស់លោក ពូទីន នៅពេលដែលយើងឃើញថាលក្ខខណ្ឌទាំងនោះជាអ្វី»។
ប្រមុខការទូតកំពូលអាមេរិក បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មគឺជាសារព្រមានដល់ក្រុងមូស្គូ នៅពេលដែលគ្មានការរីកចម្រើនណាមួយនៅក្នុងកិច្ចចរចាសន្តិភាព។
សូមរឭកថា កាលពីថ្ងៃទី១៩ខែឧសភា លោក ត្រាំ បានប្រកាសថា លោកនឹងមិនដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនជាមុនសិន។ ការសម្រេចចិត្តរបស់មេដឹកនាំអាមេរិក ធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរសព្ទរយៈពេលពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានយល់ព្រមផ្តួចផ្តើមការពិភាក្សាបទឈប់បាញ់ភ្លាមៗ៕
ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ស្នើកិច្ចប្រជុំសន្តិភាពកម្រិតខ្ពស់ដែលមានភាគីចំនួន៥ចូលរួម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ