ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ស្នើកិច្ចប្រជុំសន្តិភាពកម្រិតខ្ពស់ដែលមានភាគីចំនួន៥ចូលរួម
លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ការពិភាក្សាកំពុងដំណើរការដើម្បីរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយ ដែលមានការចូលរួមពីអ៊ុយក្រែន រុស្ស៊ី សហរដ្ឋអាមេរិក រដ្ឋសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក្នុងគោលបំណងជំរុញឲ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងកៀវបន្ទាប់ពីការសន្ទនាតាមទូរសព្ទចំនួន២លើកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១៩ឧសភា ប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការរៀបចំកិច្ចប្រជុំកំពូល និងបានស្នើទីតាំងធ្វើឡើងនៅក្នុងប្រទេសតួកគី បុរីវ៉ាទីកង់ ឬក៏ស្វីស។ មេដឹកនាំអ៊ុយក្រែន បាននិយាយថា «យើងកំពុងពិចារណាលើការប្រជុំនៃក្រុមទាំងអស់ក្នុងកម្រិតខ្ពស់»។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការដាក់បញ្ចូលអ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិណាមួយ ដែលទាក់ទងនឹងជម្លោះ។ លោកបន្ថែមថា ទីក្រុងកៀវនឹងមិនទទួលយកលក្ខខណ្ឌដែលតម្រូវឲ្យដកកងទ័ពអ៊ុយក្រែនចេញពីទឹកដីរបស់ខ្លួនឡើយ។
លោក ហ្សេលេនស្គី ក៏បានប្រាប់ដែរថា លោកជជែកមួយទល់មួយជាមួយលោក ត្រាំ កាលពីថ្ងៃចន្ទ មុនពេលមេដឹកនាំអាមេរិកបានហៅទូរសព្ទទៅប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។ បន្ទាប់មក លោក ហ្សេលេនស្គី និងលោក ត្រាំ បានហៅទូរសព្ទម្តងទៀត ដែលមានការចូលរួមពីមេដឹកនាំនៃប្រទេសបារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប។
លោក ហ្សេលេនស្គី បានលើកឡើងថា ក្នុងអំឡុងពេលការនិយាយទូរសព្ទដំបូងជាមួយលោក ត្រាំ លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់បទឈប់បាញ់ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក៏ដូចជាសារៈសំខាន់នៃវត្តមានរបស់ទីក្រុងកៀវនៅក្នុងកិច្ចព្រមព្រៀងណាមួយរបស់សម្ព័ន្ធមិត្តជាមួយរុស្ស៊ី។
ក្រោយចប់កិច្ចសន្ទនាជាមួយទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន លោក ត្រាំ បានប្រកាសថា ក្រុងមូស្គូ និងក្រុងកៀវនឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ ហើយលោកស្នើបុរីវ៉ាទីកង់ជាកន្លែងដ៏សក្ដិសមសម្រាប់ការចរចា ដោយមានសម្តេចប៉ាប Leo XIV ស្ម័គ្រចូលរួមសម្រួលដល់កិច្ចពិភាក្សា។
មេដឹកនាំរុស្ស៊ី បានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនា ប៉ុន្តែបានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយនឹងត្រូវជាប់ទាក់ទងនឹងការដោះស្រាយ«បញ្ហាឫសគល់» នៃជម្លោះ។ លោក ពូទីន បានគូសបញ្ជាក់ពីលក្ខខណ្ឌជាច្រើនសម្រាប់សន្តិភាពយូរអង្វែង រួមទាំងការរារាំងជាដាច់ខាតមិនឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ការដកកងទ័ពអ៊ុយក្រែនចេញពីតំបន់ដែលកំពុងមានជម្លោះ ការស្តារឡើងវិញនូវការអប់រំជាភាសារុស្ស៊ីលើទឹកដីអ៊ុយក្រែន និងការដកទណ្ឌកម្មរបស់លោកខាងលិច៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ បដិសេធដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយផ្តល់អាទិភាពដល់កិច្ចចរចាបទឈប់បាញ់មុនសិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


