Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្តចុះបូមស្តារប្រព័ន្ធលូក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

បានផុស

នៅ

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ​ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ​ ចុះបូមស្ដារប្រព័ន្ធលូនៅក្នុងភូមិព្រៃព្រីងខាងជើង២ ដេីម្បីសម្រួលចរន្តទឹកហូរឲ្យបានលឿនក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់ បានឲ្យដឹងថា​ ដោយសារតែប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់មកផ្ទួនៗគ្នាធ្វេីឲ្យតំបន់មួយចំនួនក្នុងមូលដ្ឋានជន់លិច និងស្ទះនូវចរន្តទឹហូរយឺតប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ដោយទទួលបានការស្នើសុំពីប្រជាពលរដ្ឋលោក​ចៅសង្កាត់ក៏ស្នើសុំទៅលោក សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន​ រាជធានីភ្នំពេញ ដេីម្បីបានរថយន្តមកបូមលូសម្រួលចរន្តទឹក។

ជាមួយគ្នានោះផងដែរ​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣ តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល​ សូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូន​ លោក សក់ ចាន់កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងក្រុមការងារ​ រាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តសម្រាប់បូមលូទាន់ពេលវេលា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៨ វិនាទី មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្តចុះបូមស្តារប្រព័ន្ធលូក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងសង្គមកិច្ចត្រៀមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​ជនជាប់ឃុំជាស្ត្រីមាន​ផ្ទៃពោះនៅ​ឆ្នាំ​នេះ

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រះបរមរាជវាំងឱ្យសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនក្លែងព្រះនាមហ្លួងម៉ែ លើបណ្ដាញសង្គម

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សម្ដេច​ប៉ាប Leo ប្រាប់​ថា​បើកទ្វារ​បុរីវ៉ាទីកង់ឲ្យ​រុស្ស៊ី-អ៊ុយក្រែន​ធ្វើ​ជា​កន្លែង​ចរចា​សន្ដិភាព

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ថៃ មានអ្នកស្លាប់ជាបន្ត ដោយសារកូវីដ ខណៈមនុស្សអាយុចន្លោះ ៣០-៣៩ឆ្នាំ ងាយឆ្លងវីរុសបំប្លែងថ្មីបំផុត

Sokha Hotels

ព័ត៌មានពេញនិយម