Connect with us

កីឡា

ប្រឡូកក្នុងអាជីពបាល់ទាត់ ១៥ ឆ្នាំ ទីបំផុត Son ស្គាល់រស់ជាតិពានលើកដំបូង

បានផុស

នៅ

ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង Son Heung-min បានបញ្ចប់ក្តីសុបិនអាក្រក់របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់រយៈ​ពេល​ ១៥ ឆ្នាំ ក្រោយឈ្នះពានជាលើកដំបូងជាមួយ Tottenham Hotspur កាលពីយប់មិញ។

Son Heung-min
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានធ្វើឱ្យ Man United សម្រក់ទឹកភ្នែកនៅក្នុងការប្រកួតវគ្គផ្តាច់​ព្រ័ត្រពាន Europa League យប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ ឧសភា បន្ទាប់ពីពួកគេយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Brennan Johnson នៅនាទីទី ៤២។

ជុំវិញជ័យជម្នះនេះបានធ្វើឱ្យ Spurs ក្លាយជាម្ចាស់ពាន Europa League ជាផ្លូវការ និងបញ្ចប់កំណត់ត្រាមិនឈ្នះពានសោះក្នុងរយៈពេល ១៧ ឆ្នាំ។ ងាកមកកាន់ Son វិញ សម្រាប់ពានមួយនេះ គឺកាន់តែមានអត្ថន័យ និងគួរឱ្យរំភើបចំពោះគេបំផុត ពីព្រោះនេះគឺជាពានដំបូង​ដែលរូប​គេ​បានឈ្នះជាមួយក្លិបអាជីពក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។

ទិដ្ឋភាពលើកពាន Europa League របស់ក្រុម Spurs

គួរបញ្ជាក់ថា Son បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយក្រុម អាល្លឺម៉ង់ Hamburger SV នៅឆ្នាំ ២០១០។ លុះលេងនៅទីនោះបាន ៣ ឆ្នាំ រូបគេក៏បានផ្លាស់ទៅកាន់ក្រុម Bayer Leverkusen។ បន្ទាប់ពីលេងនៅទីនោះដល់ឆ្នាំ ២០១៥ រូបគេបានផ្លាស់មកកាន់ក្រុម Spurs រហូតមកដល់បច្ចុប្បន្ន៕

Son Heung-min

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម