Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ធាក់នគរបាលចរាចរណ៍កំពុងដាក់គោលដៅ រឹតបន្តឹងការអនុវត្តច្បាប់

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ធាក់​ប៉ូលិស​ចរាចរណ៍​កំពុង​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​គេចខ្លួន ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ឧសភា នេះ​ថា កាល​នៅ​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០២៥ វេលា​ម៉ោង ១៤ និង ០០ នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ត្រង់​ចំណុច​ខាងលិច​ស្ពាន​ព្រះឥន្ទ​កោ​សី ស្ថិតនៅ​ក្នុង​ភូមិ​មណ្ឌល​ ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប។ លុះដល់​វេលា​ម៉ោង ១៥ និង ២០ នាទី ជនសង្ស័យ​ឈ្មោះ ទី គឹម​ហួរ ភេទ​ប្រុស អាយុ ១៧ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ពុំ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជា​ឲ្យ​ឈប់ តែ​ជនសង្ស័យ​ខាងលើ​មិន​ព្រម​ឈប់​ ហើយ​បាន​ធ្វើ​សកម្មភាព​លើកជើង​ខាងឆ្វេង​របស់​ខ្លួន​ធាក់​ទៅ​លើ​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ក្រោយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មក​ធ្វើការ​សួរនាំ តាម​ចម្លើយសារភាព​ជនសង្ស័យ ឈ្មោះ ទី គឹម​ហួរ ហៅ​ទុយ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លើកជើង​ខាងឆ្វេង​របស់ខ្លួន ធាក់​ទៅលើ​នគរបាល​ចរាចរណ៍​ដែល​កំពុង​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពិតប្រាកដ​មែន​។ ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។

បច្ចុប្បន្ន ជន​ត្រូវ​ចោទ​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​សៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប។

សូម​ជម្រាប​ផង​ដែរ​ថា ករណី​បទល្មើស​ចរាចរណ៍​គឺជា​បទលហុ តែ​បើ​ឈាន​ដល់​ការ​ប្រឆាំង ​ឬមួយ​ក៏​បង្ក​ហិង្សា​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​គឺ​នឹងត្រូវ​ធ្លាក់​ចូលក្នុង​បទល្មើស​ព្រហ្មទណ្ឌ៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៩ វិនាទី មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ធាក់នគរបាលចរាចរណ៍កំពុងដាក់គោលដៅ រឹតបន្តឹងការអនុវត្តច្បាប់

សេដ្ឋកិច្ច៩ នាទីutes មុន

ឈ្មួញចិនកំពុងសិក្សាម៉ៅចម្ការទុរេន សហគមន៍បែកអន្លូង

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងកិច្ចការនារី ​សហការជាមួយ UNDP រៀបចំគម្រោងថ្មី ផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ

ជីវិតកម្សាន្ដ២១ នាទីutes មុន

ឃុំ ប៉ុណ្ណាដែត ស្នើឱ្យរួមគ្នាអភិរក្សភាសារជាតិ ដោយបញ្ឈប់ការប្រើអក្សរឡាតាំង ជំនួសភាសារខ្មែរ

ព័ត៌មានជាតិ៣០ នាទីutes មុន

អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ

Sokha Hotels

ព័ត៌មានពេញនិយម