ជីវិតកម្សាន្ដ
តារាកូរ៉េទាំង៦ដួង មានទាំងទេពកោសល្យសម្តែង និងស្ទាត់ជំនាញភាសានិយាយទៅកាន់អ្នកគាំទ្រ
នៅពេលដែលវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង បន្តទទួលបានការចាប់អារម្មណ៍ជាសកល ជំនាញភាសាអង់គ្លេសបានក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់តារាប្រុស-ស្រី ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រអន្តរជាតិ។
កាលពីពេលថ្មីៗនេះ គ្រូបង្រៀនភាសាអង់គ្លេសដ៏ពេញនិយមនៅលើ YouTube បានវិភាគជំនាញនិយាយភាសាអង់គ្លេសរបស់តារាកូរ៉េ ដោយវាយតម្លៃពួកគេដោយផ្អែកលើការបញ្ចេញសំឡេង វេយ្យាករណ៍ វាក្យសព្ទ ភាពស្ទាត់ជំនាញ និងការប្រើប្រាស់ឃ្លាធម្មជាតិ។ នេះជាតារាឆ្នើមមួយចំនួនដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពភាសារបស់ពួកគេ។
១.តារាសម្ដែង Gong Yoo
នៅក្នុងការផ្សាយពាណិជ្ជកម្មនាពេលថ្មីៗនេះ តួប្រុសដែលទទួលបានភាពល្បីល្បាញក្នុងរឿង «Train to Busan» និង «Goblin» ស្រាប់តែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ជាមួយនឹងភាសាអង់គ្លេសដើមកំណើតរបស់គាត់។ Gong Yoo មានសម្លេងច្បាស់ និងសូរសៀងធម្មជាតិ បានធ្វើឲ្យអ្នកស្តាប់ច្រឡំគាត់ថាជាជនជាតិអាមេរិក ប្រសិនបើពួកគេមិនបានឃើញមុខមាត់។ ការបញ្ចេញសំឡេង និងទំនុកចិត្ត បានធ្វើឲ្យគាត់ក្លាយជាតារាកូរ៉េដែលនិយាយភាសាអង់គ្លេសកំពូលមួយរូប។

២.តារាសម្ដែង នាង Kim Min Ha
អ្នកនាង Kim Min Ha ដែលត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿង «Pachinko» បានទទួលការសរសើរជាអន្តរជាតិចំពោះភាសាអង់គ្លេសដែលស្ទាត់ជំនាញ និងការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន។ នាងដោះស្រាយការសម្ភាសន៍ជាសាកលប្រកបដោយទំនុកចិត្ត បើទោះបីជាធ្វើខុសវេយ្យាករណ៍ ឬការបញ្ចេញសំឡេងតិចតួចមែនពិត ប៉ុន្តែវិជ្ជាជីវៈ ភាពច្បាស់លាស់ និងការទាក់ទាញ បានធ្វើឲ្យតារាស្រីវ័យ២៩ឆ្នាំ ត្រូវគេកោតសរសើរយ៉ាងព្រោងព្រាត។

៣. លោក Kim Jong Kook
នៅក្នុងកម្មវិធី Running Man លោក Kim Jong Kook បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងភាសាអង់គ្លេសបែបកំប្លែង និងទំនុកចិត្តផ្ទាល់ខ្លួន។ គាត់ប្រើឃ្លាសាមញ្ញៗជារៀងរាល់ថ្ងៃដោយធម្មជាតិ បង្ហាញពីការលួងលោមក្នុងពេលសន្ទនាជាមួយដៃគូ។ បុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងភាពងាយស្រួលរបស់គាត់ជាមួយអ្នកនិយាយ បានធ្វើឲ្យតារាប្រុសសំបូរទៅដោយអ្នកគាំទ្រអន្តរជាតិ។

៤. តារាសម្ដែង Shin Se Kyung
ងាកមកកាន Shin Se Kyung ក៏មិនធម្មតាដែរ នាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងពេលបង្ហាញខ្លួននៅលើកម្មវិធី K-FOOD ក្នុងពេលដែលតារាស្រីបានទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវបរទេសជាភាសាអង់គ្លេស។ ភាពស្ទាត់ជំនាញ ពេលណែនាំម្ហូបកូរ៉េ និងការប្រាស្រ័យទាក់ទងគ្នាតាមធម្មជាតិ បានបង្ហាញឲ្យឃើញនូវពាក្យបញ្ជាដ៏រឹងមាំរបស់នាងអំពីភាសាបរទេស។

៥.តារាចម្រៀង Sung Si Kyung
លោក Sung Si Kyung បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល ដោយការសម្ភាសន៍ជាភាសាអង់គ្លេសជាមួយភ្ញៀវបរទេស។ ការបញ្ចេញសំឡេងដ៏ត្រឹមត្រូវ ឃ្លារលូន និងវេយ្យាករណ៍រឹងមាំ បានធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថា លោករស់នៅសហរដ្ឋអាមេរិកតាំងពីតូច។

៦. តារាសម្ដែង Lee Byung Hun
ជាមួយនឹងតួនាទីអន្តរជាតិនៅក្នុងក្នុងរឿង «Squid Game, G.I. Joe និងភាពយន្តជាច្រើនទៀត លោក Lee Byung Hun មិនមែនជាមនុស្សចម្លែកសម្រាប់ទស្សនិកជនដែលនិយាយភាសាអង់គ្លេសទេ។ ការសម្ភាសន៍របស់គាត់ បានបង្ហាញពីវាក្យសព្ទដ៏សម្បូរបែប ការយល់ច្បាស់នៃសំណួរស្មុគស្មាញ និងការបញ្ចេញអារម្មណ៍ដ៏ល្អទៅកាន់អ្នកទស្សនាជាច្រើន។

យ៉ាងណាមិញ មកដល់បច្ចុប្បន្នភាសាអង់គ្លេសលែងជាឧបសគ្គសម្រាប់តារាកូរ៉េជាច្រើននាក់ទៀតហើយ។ ពីតារាសម្ដែងល្បីៗដូចជាលោក Gong Yoo, Lee Byung Hun និង Kim Min Ha មិនត្រឹមតែមានទេពកោសល្យសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនាក់ទំនងទូទាំងពិភពលោកផងដែរ។ ជំនាញភាសាអង់គ្លេសដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេអនុញ្ញាតឲ្យម្នាក់ៗបង្កើតទំនាក់ទំនងកាន់តែរឹងមាំ ជាមួយអ្នកគាំទ្រអន្តរជាតិ និងពង្រីកអាជីពកាន់តែល្បីល្បាញនៅទូទាំងពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីដែលជំរិតទារលុយពីតារាសម្តែងកូរ៉េ Lee Sun-kyun អាចជាប់ទោស៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


