Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរាយការណ៍ករណីឆ្លងកូវីដថ្មីជាង៣ម៉ឺនករណីក្នុងរយៈពេលត្រឹម៥ថ្ងៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី២៣ខែឧសភានេះ ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃករណីឆ្លងកូវីដ១៩ជាមួយនឹងការឆ្លងថ្មីជាង៣៣,០០០ករណីក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ ដែល​​ធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងទ្រង់ទ្រាយធំ​​ជាថ្មី​ទៀត​។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម លោកវេជ្ជបណ្ឌិត Thira Woratanarat អ្នកជំនាញសុខភាពសាធារណៈ និងជាសាស្ត្រាចារ្យនៅ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn របស់ប្រទេសថៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៤ ខែឧសភា​ មនុស្សសរុបចំនួន ៣៣,៥៨៩ នាក់ បានឆ្លងកូវីដ១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន៣នាក់។

នៅ​ក្នុង​ការបង្ហោះតាមបណ្តាញសង្គម​ Facebook របស់ លោកវេជ្ជបណ្ឌិត Thira បានពិពណ៌នាអំពីការកើនឡើងនៃការឆ្លង​នាពេលបច្ចុប្បន្នថា ជា «សញ្ញាដំបូង» នៃរលកធំជាងមុន ដោយ​ព្រមានថា ប្រសិនបើការឆ្លងនៅតែបន្តកើនឡើងដូចសប្ដាហ៍មុន ចំនួនករណីឆ្លងអាចបន្តកើនឡើងយ៉ាងឆាប់រហ័ស។

(រូបភាព៖ The Nation) លោកវេជ្ជបណ្ឌិត Thira Woratanarat

លោកបានគូសបញ្ជាក់ថា ចំនួនពិតប្រាកដនៃការឆ្លងអាចខ្ពស់ជាងរបាយការណ៍ផ្លូវការដែលបានបង្ហាញ ដោយសារតែការរាយការណ៍តិចតួច និងការពន្យារពេលក្នុងការប្រមូលទិន្នន័យ។ លើសពីនេះមនុស្សជាច្រើនដែលឆ្លងមេរោគនេះ មិនបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យទេ ដែលមានន័យថា តួលេខដែលបានរាយការណ៍គ្រាន់តែផ្នែកមួយនៃករណីពិតប្រាកដប៉ុណ្ណោះ។

លោក​បាន​ជំរុញ​ឲ្យ​សាធារណជន​បន្ត​ការ​ប្រុង​ប្រយ័ត្ន អនុវត្ត​អនាម័យ​ឲ្យ​បាន​ល្អ ពាក់​ម៉ាស់​នៅ​កន្លែង​មាន​មនុស្ស​កកកុញ និងតាមដានព័ត៌មាន​តាម​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

ទោះយ៉ាងណារហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងជំងឺថៃមិនទាន់បានចេញសេចក្តីណែនាំអំពីសុខភាពសាធារណៈថ្មីនៅឡើយទេ ប៉ុន្តែអ្នកជំនាញដូចជាលោកវេជ្ជបណ្ឌិត Thira កំពុងអំពាវនាវឱ្យមានការបង្កើនការយល់ដឹង និងវិធានការប្រុងប្រយ័ត្នដើម្បីការពារការកើតឡើងវិញនៃការឆ្លងទ្រង់ទ្រាយធំ។ មកដល់ពេលនេះស្ថានភាពកូវីដនៅប្រទេសថៃតែស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ៥៤ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម