Connect with us

កីឡា

លោក Munoz ថា នៅអាស៊ីអាគ្នេយ៍ មិនងាយមានក្រុមណាអាចធ្វើបានរឿងមួយនេះ ដូចព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

លោក Pep Munoz គ្របង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុករដូវកាល ២០២៤-២០២៥ ជារដូវកាលដ៏ជោគជ័យបំផុតរបស់ក្លិប ដោយកម្រមានក្លិបនៅ កម្ពុជា និងនៅអាស៊ីអាគ្នេយ៍ណាអាចធ្វើបានដូចបែបនេះឡើយ។

លោក Pep Munoz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះភាពជោគជ័យនៅរដូវកាលនេះ លោក Pep ហ៊ានអះអាង ថា កម្រមានក្រុមនៅ កម្ពុជា និងអាស៊ីអាគ្នេយ៍ណាអាចធ្វើ​បាន​ដូច គឺសម្តៅដល់ការឈ្នះពានបើករដូវកាល ខេមបូឌាន​ស៊ុបភើ​ខាប់, ឈ្នះ​ពានខេមបូឌាន​លីគ, ការឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League និងការឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែលត្រូវជួបគ្នាជាមួយភ្នំពេញក្រោននៅថ្ងៃ អាទិត្យ​ ទី ២៥ ខែ ឧសភា ស្អែកនេះ។

ទាក់ទងនឹងរឿងខាងលើ លោក Pep បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃ សៅរិ៍ ទី ២៤ ខែ ឧសភា នេះថា ៖«រដូវកាលនេះ គឺជារដូវកាលមួយដ៏ជោគជ័យរបស់ក្រុមពួកយើង។ មិនថាតែក្រុមនៅក្នុងប្រទេស កម្ពុជា របស់យើងទេ អាចនិយាយថា នៅតំបន់ អាស៊ីអាគ្នេយ៍ គឺកម្រមានក្រុម ដែលអាចឈ្នះពាន Super Cup, ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League, ឈ្នះពាន Cambodian Premier League ហើយឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានហ៊ុន សែនខាប់។ អ៉ីចឹងទាំង ៤ ពាននេះ គឺវាមិនងាយស្រួលទេ សម្រាប់ក្រុមដែលអាចធ្វើបាន»

លោក Pep Munoz

គួរបញ្ជាក់ថា លោក Pep Munoz ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រក្លិបព្រះខ័នរាជស្វាយរៀង ដោយការដឹកនាំក្រុម ២ រដូវកាលមកនេះ លោកបានជួយឱ្យក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះពានលីគកំពូលកម្ពុជា ២ ដង, ពានសម្តេចតេជោ ១ ដង និងពាន Cambodian Super Cup ១ ដង ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ពាន​អាស៊ី AFC Challenge League៕

ក្រុមព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម