Connect with us

ព័ត៌មានជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Minebea៖ កម្ពុជា ជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ

បានផុស

នៅ

ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Minebea Mitsumi Inc បាន​អះអាង​ចំពោះ​មុខ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ថា ​កម្ពុជា គឺជា​ទីតាំង​ដ៏​ល្អ​បំផុត សម្រាប់​ការ​វិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប លោក YOSHIHISA Kainuma បានថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅចំពោះ​សម្តេចធិបតី ដែល​បាន​អនុញ្ញាត​ឱ្យរូប​លោក និងសហការីចូលជួបសម្តែងការគួរសម និង​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​ដំណើរ​ការ និង​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​មីនេបៀកម្ពុជា-Minebea​ (Cambodia)។

លោកប្រធានក្រុមហ៊ុន បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​ការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយ​បច្ចុប្បន្ន ក្រុមហ៊ុន​បានផ្តល់​ឱកាស​ការងារ ជាង ២,០០០កន្លែង និងគ្រោង​ជ្រើសរើស​ពលរដ្ឋ​បន្ថែម​ទៀត​ចូល​បម្រើការងារជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ លោក​ក៏​បាន​គូស​បញ្ជាក់​អំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែល​គ្រោង​នឹង​បញ្ចប់​នៅដំណាច់ឆ្នាំនេះ។ លោក​បាន​អះអាង​ថា កម្ពុជា គឺជា​គោលដៅ​ដ៏ល្អ​បំផុត​សម្រាប់​ការវិនិយោគ។

ជាការឆ្លើយតប សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​ជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។

សម្តេចធិបតីបានមានប្រសាសន៍ថា ភាពជោគជ័យនេះ​មិនត្រឹមតែ​បង្ហាញ​ពីការរីក​ចម្រើន​របស់ក្រុមហ៊ុន​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ​ និងលើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

ដដែល​នោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយក​ចិត្តទុកដាក់​ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំង​ធានា​នូវ​បរិយាកាស​វិនិយោគ​ប្រកប​ដោយ​ភាពទាក់ទាញ និង​ភាព​ប្រកួតប្រជែង​សម្រាប់វិនិយោគិននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤ នាទីutes មុន

ការនាំចេញស្វាយស្រស់កម្ពុជាធ្លាក់ចុះ តែកើនផលិកម្មស្វាយកែច្នៃជិត ២០%

ព័ត៌មានជាតិ១៧ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ២៨ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

កីឡា២៩ នាទីutes មុន

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម