Connect with us

ព័ត៌មានជាតិ

អ្នកជំនាញអំពាវនាវដល់អាណាព្យាបាលទាំងអស់គិតគូរពីសុខភាពមាត់ធ្មេញរបស់កូនៗ ឱ្យបានច្រើនថែមទៀត

បានផុស

នៅ

អ្នកជំនាញ បានលើកឡើងថា បញ្ហាសុខភាពមាត់ធ្មេញជាបញ្ហាធំដែលអាណាព្យាបាលទាំងអស់មិនគួរមើលរំលង ឬគិតថាជារឿងតូចតាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំសហការី ចុះពិនិត្យសុខភាពធ្មេញដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ទូច សុខផៃ ម្ចាស់មន្ទីរព្យាបាលធ្មេញ ជា លាងហេង ក្នុងខេត្តសៀមរាប បានឱ្យដឹងថា ឆ្លងតាមការពិនិត្យកន្លងមក កុមារជាច្រើនកំពុងប្រឈមខ្លាំងជាមួយបញ្ហាសុខភាពមាត់ធ្មេញ។ លោកស្រីថា ឪពុកម្តាយ អាណាព្យាបាលមួយចំនួនបានធ្វេសប្រហែសចំពោះរឿងនេះ ដោយគិតថា ជារឿងតូចតាច។

លោកស្រីទូច សុខផៃ បានបញ្ជាក់ថា សុខភាពមាត់ធ្មេញជាបញ្ហាសំខាន់ ជំងឺមួយចំនួនក៏កើតចេញពីមាត់ធ្មេញមិនល្អ ដែលជាកត្តាតម្រូវឱ្យយើងចំណាយប្រាក់យ៉ាងច្រើនដើម្បីព្យាបាល។ ដូច្នេះដើម្បីកាត់បន្ថយ បញ្ហានេះ លោកស្រីបានសម្រេចជ្រើសយកការជួយពិនិត្យមាត់ធ្មេញ និងបង្រៀនពីរបៀបថែទាំមាត់ធ្មេញនេះ ដល់កុមារដែលកំពុងសិក្សានៅសាលាបឋមសិក្សាវត្តរាជបូណ៌។ នេះជាឆ្នាំទី២ ដែលមន្ទីរព្យាបាលធ្មេញ ជា លាងហេង បានជួយពិនិត្យសុខភាពមាត់ធ្មេញជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូណ៌។

ជាមួយគ្នានេះដែរ លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៌ បានឱ្យដឹងថា ក្នុងមួយឆ្នាំមន្ទីរព្យាបាលធ្មេញ ជា លាងហេង បានជួយពិនិត្យ និងអប់រំអំពីបញ្ហាសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សម្តងដែលមានរយៈពេល២ថ្ងៃ ហើយសិស្សដែលទទួលបានការពិនិត្យនៅឆ្នាំនេះ មានចំនួនប្រមាណជាង ៣ពាន់នាក់ដែលពួកគេជាសិស្សថ្នាក់ទី៣ ដល់ថ្នាក់ទី៦៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម