សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនៅក្រោយប៉ុស្ដិ៍នគរបាលចតុមុខ
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំសំណុំរឿង និងបញ្ជូនក្រុមជនសង្ស័យសរុប៦នាក់ ទៅសាលាដំបូងរាជាធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូពីយុវជនម្នាក់នៅខាងក្រោយប៉ុស្ដិ៍នគរបាលចតុមុខ ខណ្ឌដូនពេញ។ ការបញ្ជូនក្រុមជនសង្យ័យទាំង៦រូបទៅតុលាការនេះ បន្ទាប់កម្លាំងស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សូមរំលឹកថា កាលពីវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមជនសង្ស័យបានធ្វើសកម្មភាពព្រួតវាយយុវជនម្នាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី និងទូរស័ព្ទ IPHONE 13 ១គ្រឿង នៅចំណុចសួនវត្តបទុមវតី ខាងក្រោយប៉ុស្ដិ៍នគរបាលចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រួចនាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ យុវជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនបង្កមកអនុវត្តតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ចាក់ថា មុខសញ្ញាដែលនៅសេសសល់ និងកំពុងរត់គេចខ្លួនដែលជាមុខសញ្ញាសកម្មក្នុងសកម្មភាពវាយប្លន់ សមត្ថកិច្ចនឹងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ៕
អត្ថបទ៖ សំណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


