ព័ត៌មានអន្ដរជាតិ
យូនីសេហ្វ ព្រមានថាកុមារមីយ៉ាន់ម៉ារាប់លាននាក់មានហានិភ័យធ្ងន់ធ្ងរ បន្ទាប់ពីរញ្ជួយដី
កន្លងទៅ២ខែ បន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា អង្គការយូនីសេហ្វកំពុងជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ និងមាននិរន្តរភាពជាអន្តរជាតិដើម្បីជួយមនុស្សជាង ៦លាននាក់ដែលត្រូវការជំនួយសង្គ្រោះជីវិតដោយអស់សង្ឃឹម រួមទាំងកុមារ ២លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទូរស្សន៍ជាតិជប៉ុនកាលពីថ្ងៃទី២៩ខែឧសភា។

បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលមានអ្នកស្លាប់រាប់ពាន់នាក់ និងបាត់បង់ផ្ទះសម្បែង ធ្វើឲ្យប្រជាជននៅតែរស់នៅក្នុងតង់ និងជម្រកបណ្តោះអាសន្នរហូតមកដល់ពេលនេះ ខណៈកុមារក៏កំពុងប្រឈមហានិភ័យក្រោយឆ្លងកាត់គ្រោះមហន្តរាយនេះ។
កុមារកំព្រា និងជនភៀសខ្លួនកំពុងត្រូវបានមើលថែនៅក្នុងទីវត្តអារាម ប៉ុន្តែវិបត្តិដែលកំពុងកើតមានកំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ អង្គការយូនីសេហ្វ បានព្រមានពីហានិភ័យរីករាលដាលនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ក្នុងចំណោមយុវជនដែលងាយរងគ្រោះទាំងនេះ។
លោក Trevor Clark ប្រធានផ្នែកសង្គ្រោះបន្ទាន់ប្រចាំតំបន់របស់ យូនីសេហ្វ បានលើកឡើងពីបញ្ហាប្រឈម ស្របពេលដែលកុមារជាច្រើនដែលត្រូវការជំនួយសុខភាពផ្លូវចិត្ត ប៉ុន្តែអង្គការនេះក៏បានសង្កត់ធ្ងន់លើការផ្តល់អាទិភាពដល់ជំនួយសម្រាប់អ្នកងាយរងគ្រោះបំផុត។
យូនីសេហ្វបានអំពាវនាវដល់សហគមន៍ពិភពលោកឱ្យផ្តល់ការគាំទ្ររយៈពេលវែង ខណៈពេលដែលវិបត្តិមនុស្សធម៌របស់មីយ៉ាន់ម៉ា នៅតែបន្តប្រឈមយ៉ាងខ្លាំង ដោយបញ្ជាក់ពីភាពបន្ទាន់នៃការដោះស្រាយទាំងតម្រូវការរស់រានមានជីវិតភ្លាមៗ និងផលប៉ះពាល់ផ្លូវចិត្តយូរអង្វែងលើកុមារ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ