Connect with us

ព័ត៌មានជាតិ

ចៅក្រម​សាលាដំបូង​ម្នាក់ ពាក់ព័ន្ធផ្ទាល់អ្នក​កើត​ជំងឺកូវីដ១៩

បានផុស

នៅ

ប្រភពពីសាលាដំបូងរាជធានី​ភ្នំពេញនៅថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះឱ្យដឹងថា បន្ទប់ធ្វើការ​លោក​ចៅក្រម​ ធម្ម ប៊ុណ្ណា បាន​ប្រកាសបិទបណ្តោះអាសន្ន​​ ខណៈលោក​បាន​ពាក់ព័ន្ធនឹងកូនលោកផ្ទាល់ ដែល​បាន​កើត​ជំងឺកូវីដ១៩​។ ក្រុម​គ្រូពេទ្យបានយកសំណាករបស់​លោ​ក ខណៈអ្នក​ធ្លាប់​បាន​​ពាក់ព័ន្ធ ដោយផ្ទាល់ និង​ដោយប្រយោលត្រូវទៅ​ធ្វើសំណាក ឬ​ធ្វើចត្តាឡឺស័យ​ខ្លួន​ឯងតាមវិធាន​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនេះក្រសួង​សុខាភិបាលបាន​ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៤០នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២២៧៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១០៨៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១១៧២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១​ សរុប​ស្លាប់ ១១នាក់ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​ ដូច្នេះត្រូវបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​៕

អត្ថបទ៖ មករា

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម