ព័ត៌មានអន្ដរជាតិ
ប៉ូលិសវៀតណាម បង្ក្រាបក្រុមឆបោកប្រាក់៣៩លានដុល្លារ ដោយប្រើ AI
ប៉ូលិសវៀតណាម បានបង្ក្រាបក្រុមឆបោកលុយដ៏ធំមួយដែលមានតម្លៃជិត ៣៩ លានដុល្លារអាមេរិក ដែលឧក្រិដ្ឋជនបានប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបំភ័នប្រព័ន្ធសម្គាល់មុខនៅធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី៣០ខែឧសភា។

ក្រុមនេះមានគ្នា១៤នាក់ ដឹកនាំដោយបុគ្គលឈ្មោះ Pham Hong Chuyen អាយុ៤៦ឆ្នាំ រស់នៅទីក្រុងហាណូយ។ បុរសម្នាក់នេះសារភាពថា រូបគេត្រូវបានជួលដោយជនជាតិតៃវ៉ាន់ម្នាក់ ឱ្យជួយលាក់លុយពីគេហទំព័រល្បែងស៊ីសងខុសច្បាប់ ដែលផ្តោតលើអ្នកលេងល្បែងនៅវៀតណាម។
ដើម្បីផ្ទេរប្រាក់ លោកChuyen បានជួលឱ្យអ្នកស្រុកបើកគណនីធនាគារ និងបញ្ជូនវីដេអូខ្លីៗអំពីមុខរបស់ពួកគេ។ បន្ទាប់មកលោកបានប្រើ AI ដើម្បីបង្កើតស្កែនមុខក្លែងក្លាយ។ ទាំងនេះជាវិធីសាស្រ្តត្រូវបានប្រើដើម្បីឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពពេលផ្ញើប្រាក់ជាច្រើនដែលក្នុងប្រទេសវៀតណាមតម្រូវឱ្យមានការស្កែនមុខក្នុងពេលជាក់ស្ដែងដោយប្រើកាមេរ៉ាទូរស័ព្ទ។
ដោយប្រើការស្កែនក្លែងក្លាយ ក្រុមនេះអាចគ្រប់គ្រងគណនីជាច្រើនដោយមិនមានម្ចាស់ពិតប្រាកដដឹង និងបានផ្ទេរប្រាក់ដោយសម្ងាត់ដើម្បីលាក់ប្រភព។ ប៉ូលិសបានបិទគណនីធនាគារប្រហែល ១ ០០០ដែលពាក់ព័ន្ធនឹងករណីនេះ។
នេះជាករណីដំបូងរបស់វៀតណាមដែលគេប្រើ AI ដើម្បីធ្វើប្រតិបត្តិការឆបោក។ ជនសង្ស័យ៧នាក់កំពុងត្រូវបានស៊ើបអង្កេតពីបទលាងលុយកខ្វក់ ខណៈផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការបង្កើតល្បែងស៊ីសងខុសច្បាប់។ ក្រុមនេះត្រូវបានគេចោទប្រកាន់ពីបទធ្វើចលនាឆបោកប្រាក់តាំងពីចន្លោះខែកញ្ញា ឆ្នាំមុន ដល់ខែមេសា ឆ្នាំនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


