ព័ត៌មានជាតិ
លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ អះអាងថា បញ្ហាយល់ច្រឡំគ្នារវាងសមាជិកសភាជាន់ទាបរបស់ជប៉ុនជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន មិនអាចធ្វើឱ្យប៉ះពាល់ទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុនឡើយ។ នេះបើតាមការអះអាងរបស់លោកហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងបន្តដំណើរទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន។

បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ ឱ្យដឹងថា រាល់គ្រប់ជំនួបជាមួយថ្នាក់ដឹកនាំជប៉ុន ទាំងសម្ដេចធិបតី ហ៊ុ នម៉ាណែត និងទាំងថ្នាក់ដឹកនាំជប៉ុនមិនបានលេចយករឿងរ៉ាវនេះមកជជែកពិភាក្សាឡើយ។

នៅក្នុងជំនួបរវាងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន មិនបានលើកយកករណីដែលសភាជាន់ទាបជប៉ុនអត្ថាធិប្បាយអំពីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា ទៅជជែកគ្នានៅក្នុងកិច្ចប្រជុំទ្វេភាគីឡើយ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ហ្វ្រង់ស័រ ពន្យល់ដូច្នេះ÷ “វាមិនអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុនទេ ផ្ទុយទៅវិញទស្សនកិច្ចរបស់សម្ដេចធិបតីនៅជប៉ុន ជាឱកាសសម្រាប់ឲ្យកម្ពុជានិងជប៉ុនប្ដេជ្ញាចិត្តរួចគ្នា ផ្ដល់សន្ទុះថ្មី ដល់កិច្ចសហការរវាងគ្នាតាមរយៈកញ្ចប់ដើម្បីសេដ្ឋកិច្ចកម្ពុជា-ជប៉ុន”។

គួរជ្រាបថា មុនដំណើរទស្សនកិច្ចទៅជប៉ុន សមាជិកសភាជាន់ទាបជប៉ុន បានអត្ថាធិប្បាយអំពីរឿងសិទ្ធិមនុស្សកម្ពុជា រឿងនយោបាយ។ ហើយភ្លាមៗឯកអគ្គទូតកម្ពុជាប្រចាំជប៉ុន លោក ទុយ រី ក៏បានផ្ញើលិខិតទៅពន្យល់អំពីទិដ្ឋភាពនៅកម្ពុជា។ លិខិតរបស់ឯកអគ្គរាជទូតកម្ពុជានោះ ត្រូវបានសមាជិកសភាជប៉ុន ថា មានខ្លឹមសារគំរាមកំហែង ប៉ុន្តែក្រសួងការបរទេសកម្ពុជា បំភ្លឺថា ខ្លឹមសារក្នុងលិខិតនោះ គ្មានការគំរាមកំហែងឡើយ។

ជប៉ុនគឺជាមិត្តចាស់របស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការជួយគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោយការបញ្ចប់សង្គ្រាម។ កម្ពុជាជប៉ុនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅក្នុងឆ្នាំ១៩៥៣។
ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៤ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ