ជីវិតកម្សាន្ដ
ទស្សនិកជនខកចិត្តខ្លាំង ក្រោយលោកត្រាំ ថាពិចារណាលើកលែងទោសតារារ៉េប Diddy
កាលពីថ្ងៃទី ៣០ ខែឧសភា ក្នុងអំឡុងពេលសន្និសីទកាសែតនៅការិយាល័យ Oval ជាមួយលោក Elon Musk ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានចោទសួរដោយមិនបានរំពឹងទុកអំពីមិត្តភាពរបស់គាត់ជាមួយ តារារ៉េប លោក Diddy ដែលមានរឿងអាស្រូវពីបទឆបោក ក្លែងបន្លំ ជាដើម និងលទ្ធភាពនៃការលើកលែងទោសចំពោះតារារ៉េបរូបនេះ។
ជាការឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនទាន់ទទួលបានសំណើសុំលើកលែងទោសចំពោះតារាចម្រៀង Sean Diddy Combs នៅឡើយទេ ប៉ុន្តែនឹងពិចារណាពីលទ្ធភាពនេះ។

ប្រធានាធិបតីវ័យ៨០ឆ្នាំ បានឆ្លើយតបថា «ខ្ញុំមិនបានឃើញគាត់ ហើយមិនបាននិយាយជាមួយគាត់ច្រើនឆ្នាំមកហើយ គាត់ធ្លាប់ស្រលាញ់ខ្ញុំណាស់ ប៉ុន្តែខ្ញុំគិតថា តាំងពីខ្ញុំចូលប្រឡូកក្នុងឆាកនយោបាយ ទំនាក់ទំនងរបស់យើងហាក់សោះអង្គើយលែងដូចពីមុនហើយ។ ពេលនេះខ្ញុំមិនដឹងច្បាស់ទេ ព្រោះគាត់មិនបានប្រាប់ខ្ញុំដោយផ្ទាល់ ប៉ុន្តែខ្ញុំបានអានព័ត៌មានជាច្រើនដែលបានចុះផ្សាយអំពីរូបគាត់»។
ទោះបីជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេលែងមានភាពស្និទ្ធស្នាលដូចពីមុនក៏ដោយ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងនៅតែពិចារណាដោយប្រុងប្រយ័ត្ននូវកាលៈទេសៈ ប្រសិនបើគាត់ស្នើសុំការលើកលែងទោសលើ Diddy។ លោកថា «ប្រសិនបើខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់ត្រូវបានគេប្រព្រឹត្តដោយអយុត្តិធម៌ មិនថាពួកគេចូលចិត្តខ្ញុំ ឬអត់ នោះមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្ញុំទេ»។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកភ្លាមៗបានក្លាយជាប្រធានបទក្តៅនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស។ កាសែតធំៗមួយចំនួនដូចជា The New York Times, USA Today, People, Time បានចោទសួរថា តើ Diddy នឹងក្លាយជាតារាល្បី បន្ទាប់ដែលត្រូវបានប្រធានាធិបតីលើកលែងទោសឬអត់។
ទន្ទឹមនោះទៀតសោត កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ទើបតែបានលើកលែងទោសដល់លោក Todd និងនាង Julie Chrisley ដែលជាគូស្នេហ៍ដ៏ល្បីល្បាញពីកម្មវិធី Chrisley Knows Best ។ គូស្នេហ៍នេះធ្លាប់ត្រូវបានកាត់ទោសពីបទគេចពន្ធ។
នៅលើបណ្ដាញសង្គម ទស្សនិកជនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ មតិភាគច្រើនបានជំទាស់នឹងការលើកលែងទោសទៅលើតារារ៉េបវ័យ៥៥ឆ្នាំ ទោះបីជាវាគ្រាន់តែជាគំនិតមួយ និងចាត់ទុកថា វាមិនសមហេតុផលទេ ប្រសិនបើពិរុទ្ធភាពផ្លូវភេទត្រូវបានដោះលែង។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា ប្រសិនបើវាត្រូវបានធ្វើ នោះកេរ្តិ៍ឈ្មោះរបស់លោកត្រាំនឹងខូចខាតយ៉ាងធ្ងន់ធ្ងរ មនុស្សជាច្រើនដែលបានបោះឆ្នោតឲ្យគាត់នឹងសោកស្តាយហើយខកចិត្តមិនស្ទើរ។ ជាពិសេស មានរឿងសំខាន់ជាងនេះទៀតដែលគួរឲ្យព្រួយបារម្ភ ហេតុអ្វីបានជាលោកត្រាំលើកលែងឲ្យមនុស្សប្រភេទនេះ។

កាលពីមុន លោកត្រាំ និង Diddy មានទំនាក់ទំនងជិតស្និទ្ធ។ ពួកគេបានចូលរួមកម្មវិធី Art for Life Gala ឆ្នាំ ២០០៥ ជាមួយគ្នាដែលប្រារព្ធឡើងនៅក្លឹបឯកជន Mar-a-Lago របស់ប្រធានាធិបតីនៅ Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក។ Diddy ក៏បានថតរូបជាមួយលោក និងភរិយាក្នុងព្រឹត្តិការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៨។
សម្រាប់ Diddy តារារ៉េបរូបនេះបានចាប់ផ្តើមការកាត់ក្តីរបស់គាត់ នៅតុលាការសហព័ន្ធ Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១២ខែឧសភា។ ការកាត់ក្តីរំពឹងថា នឹងមានរយៈពេល ៨-ទៅ១០ សប្តាហ៍។ អាជ្ញាធរសហព័ន្ធបានចោទប្រកាន់លោក Diddy ពីបទបង្ខិតបង្ខំ ការក្លែងបន្លំ ឬជំរិតទារប្រាក់ ដោយប្រើប្រាស់ក្រុមហ៊ុនដូចជា Combs Enterprise ដើម្បីធ្វើសកម្មភាពខុសច្បាប់ទាំំងនោះ។
តារាបរទេសរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ និងធ្វើពេស្យាចារ។ នៅក្នុងតុលាការ លោកបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ទាំងអស់ ហើយបានសារភាពថាគ្មានកំហុស។ បើត្រូវកាត់ទោស នោះ Diddy ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Justin ធ្លាក់ខ្លួន ខូចចិត្ត ប៉ុន្តែបានអាជីវកម្មគ្រឿងសំអាង Hailey ជាប្រពន្ធយោង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


