Connect with us

ព័ត៌មានជាតិ

​ធនាគារពាណិជ្ជពីរចាប់ដៃគ្នាជំរុញសេវាហិរញ្ញវត្ថុឆ្លងដែនរវាងសិង្ហបុរី និងកម្ពុជា​

បានផុស

នៅ

​​ធនាគារ Wing Bank (Cambodia) Plc ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុវិស័យ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងធនាគារ CIMB របស់ប្រទេសម៉ាឡេស៊ី បានសម្រេចនូវភាពជាដបានចូលជាដៃគូយុទ្ធសាស្ត្រ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឆ្លងដែនរវាងប្រទេសកម្ពុជា និងសិង្ហបុរី ជាពិសេសសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះ​ MoU នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមិថុនានេះ ​ដែលបង្ហាញអំពីការតភ្ជាប់នូវសេវាហិរញ្ញវត្ថុក្នុងអាស៊ាន ដោយប្រើប្រាស់អ្នកជំនាញ​របស់ CIMB ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនិង អ្នកជំនាញក្នុងស្រុករបស់ធនាគារ Wing ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយដល់ពលរដ្ឋ សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs)  ផងដែរ។

លោកបណ្ឌិត Dmytro Kolechko នាយកប្រតិបត្តិនៃធនាគារ Wing បានមានប្រសាសន៍ថា៖«ការសហការគ្នាជាមួយ CIMB អនុញ្ញាតឱ្យយើងនាំយកដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកទៅកាន់អតិថិជនរបស់យើង ខណៈពេលដែលវានឹងចូលរួមដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍នេះជាជំហានដ៏សំខាន់មួយឆ្ពោះរកបិរយាបណ្នហិរញ្ញវត្ថុកាន់តែប្រសើរ និងជាឱកាសនៃការលើកកម្ពស់ការទូទាត់ឆ្លងដែន»។

​លោក Victor Lee Meng Teck នាយកប្រតិបត្តិនៃ CIMB Singapore បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា៖«កិច្ចសហការរបស់យើងជាមួយធនាគារ Wing ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CIMB ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅទូទាំងអាស៊ាន។ ជាមួយគ្នានេះ យើងនឹងដោះសោនូវឪកាសថ្មីសម្រាប់អតិថិជន និងពង្រឹងច្រករបៀងហិរញ្ញវត្ថុរវាងសិង្ហបុរី-កម្ពុជា»។

កិច្ចសហការនេះនឹងផ្តល់នូវដំណោះស្រាយផ្នែកធនាគារដែលមានលក្ខណៈសមស្រប រួមទាំងប្រាក់បញ្ញើ ប្រាក់កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញវត្ថុពាណិជ្ជកម្ម ដើម្បីគាំទ្រដល់តម្រូវការកើនឡើងពីអាជីវកម្មឆ្លងដែន ជាពិសេសការផ្តោតសំខាន់លើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្មើនឹង ៩៨% នៃអាជីវកម្មសរុប; 70% នៃការបង្កើតការងារ និង ៥៨% នៃផលិតផលក្នុងស្រុកសរុប (GDP)។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី បានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលកើនឡើងជាង១០០% ធៀបនឹងឆ្នាំ២០២៣៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ វិនាទី មុន

​ធនាគារពាណិជ្ជពីរចាប់ដៃគ្នាជំរុញសេវាហិរញ្ញវត្ថុឆ្លងដែនរវាងសិង្ហបុរី និងកម្ពុជា​

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា២ ចំងាយត្រឹមតែ ១៥នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហេតុអ្វីបាន​ជាតម្លៃផ្លែឈើថៃ ធ្លាក់ចុះនៅឆ្នាំនេះ?

ព័ត៌មានជាតិ១២ នាទីutes មុន

គម្រោងសហគ្រិនស្ត្រីដែលផ្តួចផ្តើមដោយ​អាមេរិក ផ្តល់ឱកាសស្រ្តីកម្ពុជាពង្រីកអាជីវកម្ម

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ប្រេសិតអាមេរិក៖ «ពូទីន និយាយត្រូវ រឿងថា លោកខាងលិច ខ្ចីដៃអ៊ុយក្រែន វាយរុស្ស៊ី»

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម