ជីវិតកម្សាន្ដ
ខាត់ ស្រីច័ន្ទ បង្ហើបបំណងចង់គ្រប់គ្រងកម្មវិធីប្រកួត Miss World Cambodia
អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធី Miss Mera Cambodia 2024 កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហាញឆន្ទ:ចង់ក្លាយជាអ្នកគ្រប់កម្មវិធីប្រកួតសម្រស់ Miss World Cambodia ខណ:ដែលកន្លងមកជាងជោគជ័យ ក្នុងការរៀបចំកម្មវិធី Miss Mera ជាលើកដំបូង។

កត់សម្គាល់ដែរថា ថ្វីដ្បិតការរៀបចំកម្មវិធីប្រកួតសម្រស់លើកដំបូង Miss Mera Cambodia 2024 ទទួលបានជោគជ័យ និងទទួលបានការគាំទ្រសរសើរច្រើនពីមហាជន ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញា ប៉ុន្តែងាកមកមើលកញ្ញា ខាត់ ស្រីច័ន្ទ កាលពីថ្មីៗ បែរជាបង្ហាញអារម្មណ៍ហាក់បាក់ទឹកចិត្តលែងចង់ធ្វើកម្មវិធីនេះបន្ត។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍ពេលនេះ ស្រាប់អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធី Miss Mera រូបនេះ បានបង្ហាញចេតនាចង់គ្រប់គ្រងកម្មវិធីប្រកួត Miss world Cambodia វិញម្តង។ កញ្ញា ខាត់ ស្រីច័ន្ទ រៀបរាប់ពីចំណាប់អារម្មណ៍ថា “បើខ្ញុំមានវាសនាបានគ្រប់គ្រង Miss world នៅថ្ងៃមួយ ខ្ញុំសន្យាថានឹងបញ្ជូនបេក្ខភាពទៅប្រកួតលើឆាកអន្តរជាតិ។ នាងថា ខ្លួនពិតជាស្រលាញ់ Miss world កាន់តែខ្លាំង”។
តាមរយ:ការលើកឡើងពីសំណាក់តារាស្រីកញ្ញា ខាត់ ស្រីច័ន្ទ ខាងលើ គេឃើញមានមហាជន ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាបានជម្រុញលើកទឹកចិត្តខ្លួនទិញសិទ្ធិកម្មវិធីនេះ មករៀបចំ ខណ:សាម៉ីខ្លីបញ្ជាក់យ៉ាងដែរថាឥឡូវនៅមាន ND ទុកអោយគាត់ធ្វើសិន។
សូមជម្រាបថាកញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat គឺជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia ២០២៤ ហើយថ្វីត្បិតតែកម្មកម្មវិធីប្រកួតសម្រស់នេះ ទើបបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែន តែសម្រាប់ការលេចវត្តមាននេះគឺបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរការដឹកនាំរបស់នាងកន្លងមកផងដែរ៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


