ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រង Miss Mera មើលឃើញថា វិស័យបវកញ្ញាក្នុងស្រុក ហាក់មិនសូវមានសន្ទុះនៃការគាំទ្រទេ
ស្របពេលដែលបច្ចុប្បន្នវិស័យបវរកញ្ញាទាំងក្នុង និងក្រៅស្រុក កំពុងមានសន្ទុះទីផ្សារកើតឡើងនៃប្រកួតប្រជែង ស្រាប់តែអ្នកគ្រប់គ្រង Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហាញទស្សន:យល់ឃើញថា វិស័យបវរកញ្ញាក្នុងស្រុក ហាក់មិនសូវមានសន្ទុះគាំទ្រទេ ផ្ទុយពីបវរកញ្ញាក្រៅស្រុក។

ការចេញមុខលើកឡើងពីសំណាក់កញ្ញា ខាត់ ស្រីច័ន្ទ ខណ:ដែលកាលពីថ្មីៗនេះ មានការចែករំលែកព័ត៌មានពាក់ព័ន្ធរឿងស្ថាបនិក MGI បានចំណាយលុយរាប់លានដើម្បីទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញចក្រវាលថៃ ដែលធ្វើឱ្យមហាជននិងអ្នកតាមដានវិស័យមួយនេះផ្ទុះការជជែកវែកញែកនៅក្នុងប្រទេសកម្ពុជា។
កញ្ញា ខាត់ ស្រីច័ន្ទ បាននិយាយថា កុំទាន់ខ្វលរឿងអ្នកណាធ្វេីអី្វ ខ្វល់ថាជួយវិស័យបវកញ្ញាក្នុងស្រុកបានអី្វខ្លះហេីយគេមានលុយគេទៅមុខហេីយ គេមានអ្នកគាំទ្រច្រេីនគេធ្វេីអីក៏សមដែរ។ នាងបន្តថា សម្រាប់បវរកញ្ញាក្នុងស្រុកមិនសូវមានទេសន្ទុះគាំទ្រតែបើក្រៅស្រុកវិភាគបែកខ្ទិះតែម្តង។
អ្នកគ្រប់គ្រងMiss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានបន្តថា រឿងពិតខ្លះនិយាយមិនបានទេរឿងត្រឹមត្រូវមិនព្រមធ្វេីទេ។ ស្រីច័ន្ទ និយាយថា បវរកញ្ញាក្នុងស្រុកធ្វើអ្វីដូចជាពុំសូវមានសន្ទុះគាំទ្រខ្លាំងទេ ហើយរឹតតែមិនសូវមានអ្នកខ្វាយខ្វល់ទៅទៀត ថាតើអាចគួរចូលរួមលើកស្ទួយបែបណា។
កញ្ញា ខាត់ ស្រីច័ន្ទ បាននិយាយទៀតថា បើរឿងបវរកញ្ញាគេវិញម្នាក់ៗគិតតែនាំគ្នាយកមកវិភាគៗអញ្ចេះអញ្ចុះអាក្រក់ត្រង់នេះឬល្អនោះ តាមពិតទៅជាយោល់ បើយើងមើលគេហើយមិនចាំបាច់និយាយអ្វីទាំងអស់។ គួរបញ្ជាក់ថា កញ្ញាខាត់ ស្រីច័ន្ទហៅ Kate Cat គឺជាអ្នកគ្រប់គ្រង Miss Mera Cambodia ហើយថ្វីត្បិតតែកម្មកម្មវិធីប្រកួតសម្រស់នេះទើបបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែន តែសម្រាប់ការលេចវត្តមាននេះ បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរការដឹកនាំរបស់នាងកន្លងមកផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


