ជីវិតកម្សាន្ដ
ខាត់ ស្រីច័ន្ទ ផ្តាំទៅបេក្ខភាពចង់ប្រលងបវរកញ្ញាថា កម្មវិធីប្រកួត មិនមែនវេទិកាមកយកបទពិសោធទេ
ឆ្លងកាត់បទពិសោធជាច្រើនអ្នកគ្រប់គ្រងនិងរៀបចំកម្មវិធី Miss Mera Cambodia 2024 កញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកផ្តាំទៅបេក្ខភាពដែលចង់ប្រឡងកម្មវិធីសម្រស់បវរកញ្ញាឱ្យត្រូវត្រៀមខ្លួនរួចរាល់សិនចាំមកចូលរួមប្រកួតព្រោះការប្រកួតគឺមិនមែនមកយកបទពិសោធទេ។

គេនៅចាំថា អ្នករៀបចំកម្មវិធី Miss Mera Cambodia 2024 កញ្ញា ខាត់ ស្រីច័ន្ទ កន្លងមកក៏បានបង្ហាញឆន្ទ:ចង់ក្លាយជាអ្នកគ្រប់កម្មវិធីប្រកួតសម្រស់ Miss world Cambodia ខណ:ដែលកន្លងទៅនាងជោគជ័យ និងការគាំទ្រក្នុងការរៀបចំកម្មវិធី Miss Mera ជាលើកដំបូង។
ជាមួយគ្នានេះដែរ ក្រោយស្ងប់ស្ងាត់មួយរយ: ស្រាប់តែកញ្ញា ខាត់ ស្រីច័ន្ទ បានចែករំលែកនូវបទពិសោធទៅកាន់បេក្ខភាពដែលចង់ប្រកួតសម្រស់ថា “កម្មពីធីប្រកួតមិនមែនមកយកបទពិសោធទេ គឺមកដេីម្បីមកុដរៀនរួចចាំប្រឡងមិនមែនប្រឡងហេីយទេីបរៀននោះទេ”។

ខាត់ ស្រីច័ន្ទ បានឱ្យដឹងទៀតថា អ្វីដែលនាងលើកឡើងនេះគឺគោលបំណងចង់ឱ្យស្ត្រីកម្ពុជាយើងខ្លាំង អ៊ីចឹងហើយទើបចង់ឱ្យពួកគាត់ មុនពេលចូលរួមប្រកួតត្រូវពង្រឹងសមត្ថភាព និងត្រៀមខ្លួនឱ្យរួចរាល់សិនដោយហេតុថា កម្មវិធីប្រកួតគឺមកប្រកួតដើម្បីបញ្ចេញសមត្ថភាពចំណេះដឹងដណ្តើមយកជ័យជំនះ។ ម្យ៉ាង កម្មវិធីប្រកួតតមិនមែនមកដើម្បីរៀនសូត្រយកបទពិសោធឡើយ។
សូមជម្រាបថា កញ្ញា ខាត់ ស្រីច័ន្ទហៅ Kate Cate គឺជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia 2024 ហើយថ្វីត្បិតតែកម្មកម្មវិធីប្រកួតសម្រស់នេះ ទើបបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែន តែសម្រាប់ការលេចវត្តមាននេះ គឺបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរការដឹកនាំរបស់នាងកន្លងមកផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


