ជីវិតកម្សាន្ដ
ND Miss Mera Cambodia ប្រកាសលក់ដី ដើម្បីផលិតកម្មវិធីឲ្យល្អ ក្រោយឈឺចាប់ពាក្យ Unprofessional
កញ្ញា ខាត់ ស្រីច័ន្ទ អតីតលំដាប់រងទី៤ Miss Grand Cambodia 2020 ហើយក៏ជាម្ចាស់កម្មវីធី Miss Mera Cambodia ដែលទើបបង្កើតថ្មី ប្រកាសលក់ដីផ្ទាល់ខ្លួន ដើម្បីផលិតកម្មវិធីប្រកួតឲ្យល្អ ក្រោយស្ថាប័ន Miss Grand International ថាកម្ពុជា Unprofessional។

រឿងចម្រូងចម្រាសជាមួយស្ថាប័ន MGI និង ស្ថាប័ន MGC បានបង្កជាការឌឺដងផ្លែផ្កាគ្នាហូរហែព្រមទាំងខាងភាគីថៃចោទប្រកាន់កម្ពុជាថា Unprofessional ក្រោយការធ្វើជាម្ចាស់ផ្ទះរួមគ្នា។ ទន្ទឹមនឹងជម្លោះពាក្យសម្ដីនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាទាំងសងខាងបង្ហាញពីការខឹងសម្បារ និងកាន់ជើងប្រទេសរៀងៗខ្លួន។ លើសពីនោះ មិនថាប្រជាជន បវរកញ្ញា និងតារា បានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់ស្ថាប័នមួយនេះមកលើកម្ពុជា ជាពិសេសគឺការបង្កាច់បង្ខូចរបស់បវរកញ្ញាថៃផងដែរ។

ក្រោយជម្លោះមិនទាន់រលត់នៅឡើង ស្រាប់តែ កញ្ញា ខាត់ ស្រីច័ន្ទ (Kate Cat) បានបង្ហោះនិងធ្វើការ Live លក់ដីរបស់ខ្លួនដើម្បីផលិតកម្មវិធីថ្មីឈ្មោះ Miss Mera Cambodia ឲ្យមានគុណភាព និងត្រូវតាមស្ដង់ដា ដើម្បីកម្ពុជានិងបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរក៏អាចផលិតកម្មវីធីល្អបានដែរ។ តាមរយៈការសរសេរនៅលើហ្វេសប៊ុករបស់កញ្ញាបានបញ្ជាក់ថា “បងប្អូននាងខ្ញុំ លក់ដីបន្ទាន់ក្នុងតំលៃពិសេស សម្រាប់កាធ្វេីកម្មវិធី Miss Mera Cambodia ខ្ញុំដឹងពិបាកក្នុងការក sponsor ខ្លាំងព្រោះកម្មវិធីខ្ញុំថ្មី ប៉ុន្តែខ្ញុំពិតជាចង់ធ្វេីកម្មវិធីមួយដែរ ហៅថា ស្តង់ដារ ខ្ញុំបានឃេីញ Press conference គេហេីយខ្ញុំរឹតតែឈឺចាប់”។

គួររំលឹកផងដែរថា កម្មវិធី Miss Mera Cambodia ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ចូលរួមគាំទ្រ និងលើកកម្ពស់វិស័យបវកញ្ញានៅក្នុងស្រុក ហើយឈានទៅរកអន្តជាតិ នាថ្ងៃអនាគត ព្រមទាំងមានបេក្ខនារី ១៧រូប កំពុងចូលរួមប្រកួត៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


