ព័ត៌មានអន្ដរជាតិ
ក្មេងជំនាន់ Gen Z ថៃ ព្រួយបារម្ភពីការចំណាយប្រចាំថ្ងៃខ្ពស់
លទ្ធផលនៃការស្ទង់មតិរបស់ Deloitte Global 2025 Gen Z និង Millennial បានបង្ហាញថា ក្មេងៗជំនាន់ Y និង Z ក្នុងប្រទេសថៃ មានការព្រួយបារម្ភអំពីតម្លៃនៃការរស់នៅខ្ពស់ ដែលគេសំដៅការចំណាយប្រចាំថ្ងៃសម្រាប់ការរស់នៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការស្ទង់មតិ បានប្រមូលចម្លើយពីអ្នកចូលរួម ២៣ ៤៨២ នាក់ នៅទូទាំងប្រទេសចំនួន ៤៤ ដែលក្នុងនោះមាន ៣៣០ នាក់ មកពីប្រទេសថៃ ក្នុងចន្លោះខែតុលា និងខែធ្នូ ឆ្នាំ ២០២៤។ សម្រាប់ថៃ មានអ្នកឆ្លើយ ២០៩ នាក់ ជាក្មេងជំនាន់ Gen Z (អាយុ ១៨-៣០) និង ១២១ នាក់ ជាអ្នកជំនាន់ Gen Y (អាយុ ៣០-៤២)។
ការស្ទង់មតិ បានវាស់វែងកត្តា ៣ សម្រាប់សុភមង្គល៖ ប្រាក់ សុខុមាលភាព និងគោលបំណង។
យោងតាមការស្ទង់មតិ ៦៣ ភាគរយ នៃ Gen Z និង ៦៤ ភាគរយ នៃ Gen Y នៅថៃ បានរាយការណ៍ពីការរស់នៅដោយពឹងផ្អែកលើប្រាក់បៀវត្សរ៍ ពោលគឺខ្ពស់ជាងមធ្យមភាគសកល ៥២ ភាគរយ សម្រាប់មនុស្សទាំង២ជំនាន់។ តម្លៃនៃការរស់នៅ កំណើនសេដ្ឋកិច្ច និងសន្តិសុខតាមអ៊ិនធឺណិត គឺជាកង្វល់កំពូលៗចំនួន ៣ សម្រាប់ក្មេងកើតនៅជំនាន់ទាំង២ ដដែល។
លើសពីនេះ ២៥ ភាគរយ នៃអ្នកឆ្លើយសំណួរបង្ហាញថា ពួកគេពិបាកក្នុងការចំណាយប្រចាំខែ។ ទោះបីវា ទាបជាងអត្រាមធ្យមភាគសកលរហូតដល់ ៣៦ ភាគរយ ប៉ុន្តែនៅតែឆ្លុះបញ្ចាំងពីសម្ពាធហិរញ្ញវត្ថុ។
ក្មេងៗជំនាន់ក្រោយរបស់ថៃ ផ្តោតលើស្ថិរភាពហិរញ្ញវត្ថុរយៈពេលខ្លី ដែលជារឿយៗផ្តល់អាទិភាពដល់ការចំណាយភ្លាមៗជាជាងផែនការហិរញ្ញវត្ថុរយៈពេលវែង ដូចជាការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


