Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅបារាំង ដើម្បីចូលរួមសន្និសីទមហាសមុទ្រ របស់អង្គការសហប្រជាជាតិ

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាដើមសប្ដាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរអញ្ជើញចូលរួមសន្និសីទមហាសមុទ្រ តបតាមការអញ្ជើញរបស់លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំអញ្ជើញអមដំណើរសម្តេចធិបតី នាយករដ្ឋមន្ត្រី រួមមាន រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ នឹងរៀបចំឡើងក្រោមប្រធានបទ«ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» ដោយសម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិនៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជា ពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។

ក្រសួងការបរទេស ចាត់ទុកការចូលរួមរបស់កម្ពុជា គឺបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ វិនាទី មុន

នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅបារាំង ដើម្បីចូលរួមសន្និសីទមហាសមុទ្រ របស់អង្គការសហប្រជាជាតិ

កីឡា៤ នាទីutes មុន

យុវជន​ឆ្នើម Yamal បានចាត់ទុក Ronaldo ជាវីរបុរស មុនជួបគ្នាវគ្គផ្តាច់ព្រ័ត្រ Nations League

សេដ្ឋកិច្ច៦ នាទីutes មុន

ហាងទំនិញ និងអាហារដ្ឋានជាង ៨០ បោះទីតាំង​បើកអាជីវកម្ម​នៅព្រលានយន្តហោះអន្តរជាតិ​តេជោ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE

សន្តិសុខសង្គម១០ នាទីutes មុន

អាជ្ញាធរខណ្ឌដូនពេញ ត្រៀមប្រើវិធានការក្ដៅដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បារបារាំង

Sokha Hotels

ព័ត៌មានពេញនិយម