សេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា
លោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា បានឃើញសក្ដានុពលនៅកម្ពុជា និងសន្យាជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា ខណៈទំនាក់ទំនងទាំងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។

លោក Jacques Pellet បានលើកឡើងក្នុងពេលដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងទេសចរណ៍ធ្វើទស្សនកិច្ច ព្រលានយន្តហោះអន្តរជាតិតេជោនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥។ លោកសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងមើលឃើញសក្ដានុពលកម្ពុជា និងពង្រីកការវិនិយោគនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងវិនិយោគនៅកម្ពុជា។

លើកឡើងនៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាស្ថានទូតបារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) កាលពីថ្ងៃទី៥ ខែឧសភានេះបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង បានឈានដល់សន្ទុះថ្មីមួយ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់របសថ្នាក់ដឹកនាំកម្ពុជាជាបន្តបន្ទាប់ ជាអាទិ៍ ព្រះរាជទស្សនកិច្ចព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាពិសេសទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉ារីស ក្រោយក្លាយជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណើរទស្សកិច្ចកម្រិតខ្ពស់ ក៏នឹងបន្តកើតមាននៅខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងសន្និសីទលើកទី៣ ស្តីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលនឹងរៀបចំនៅប្រទេស បារាំង។ ខណៈប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ក៏នឹងមានវត្តមាននៅកម្ពុជានាឆ្នាំ២០២៦ ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ នេះបើតាមការបង្ហើបឱ្យដឹងដោយឯកអគ្គរដ្ឋទូតបារាំង។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំងសម្រេចបានជិត ១២៩ លានដុល្លារកើន ១១,១% ក្នុងនោះកម្ពុជានាំចេញទៅបារាំងមានទំហំទឹកប្រាក់ជាង ១០១ លានដុល្លារ កើន ១២,៣% ចំណែបារាំងនាំចូលមកវិញជិត ២៧ លានដុល្លារ កើន ៦,៧%៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C