ជីវិតកម្សាន្ដ
លេចឮចចាមអារ៉ាមថា Aum លើកដៃលាប៉ុស្តិ៍លេខ ៧ហើយ ក្រោយជ្រកក្រោមទ្រនំអស់២៨ឆ្នាំ
ក្នុងវិស័យសិល្បៈថៃនាពេលបច្ចុប្បន្ននេះ ទស្សនិកជនអាចមើលឃើញថា តារាប្រុស-ស្រីដែលជាតួឯកលេខមួយរបស់ប៉ុស្តិ៍លេខ៣ ឬលេខ៧ ឬ Channel One សុទ្ធតែសម្រុកស្វែងរកបទពិសោធន៍ថ្មីៗ។ ក្នុងនាមជាតារាសម្ដែងឯករាជ្យ អាចទទួលយកការងារជាច្រើនផ្សេងទៀត ជាពិសេសក៏អាចឱកាសរួមការងារជាមួយតារាសម្ដែងជាច្រើនទៀតផងដែរ។

ងាកមកកាន់កំពូលតារាសម្ដែងស្រី Aum Patcharapa ដែលតួស្រីលេខ១ប្រចាំប៉ុស្ដិ៍លេខ៧ បន្ទាប់ពីជ្រកក្រោមទ្រនំដ៏សុខសាន្តនេះអស់រយៈពេលដល់ទៅ២៨ឆ្នាំ ចាប់តាំងពីរូបនាងប្រឡូកសិល្បៈដំបូងៗមកម៉្លេះ។
នៅលើគេហទំព័ររបស់ប៉ុស្តិ៍លេខ ៧ ថ្មីៗនេះពួកគេបានបង្ហោះរូបថតរបស់តារាសម្តែងប្រុសស្រីរបស់ពួកគេទាំងអស់។ បុន្តែនៅពេលអ្នកគាំទ្រចុចទស្សនាលើតារាដែលពួកគេពេញចិត្តក៏មិនឃើញឈ្មោះតារាស្រីវ័យ៤៦ឆ្នាំ ក៏មិនឃើញដូចការរំពឹងទុក។ ក្រោយមក ស្រាប់តែលេចឮពាក្យចចាមអារ៉ាមដែលថា នាងសម្រេចចិត្តធ្វើជាតារាសម្តែងឯករាជ្យហើយ!
ទាក់ទងនឹងបញ្ហានេះនៅលើបណ្ដាញសង្គម Pantip.com មានការបង្ហោះអំពីតួឯកស្រីក្នុងរឿង ភ្លើងព្រះនាង ថា មិនបន្តកុងត្រាជាមួយប៉ុស្ដិ៍លេខ ៧ ទៀតទេ ដោយក្នុងនោះមហាជនជាច្រើនចូលមកបញ្ចេញមតិគាំទ្រយ៉ាងគគ្រឹកគគ្រេង។ ពោលគឺម្នាក់ៗហាក់សប្បាយរីករាយ បន្ទាប់ពីបានឮពាក់ព័ន្ធនឹងតារាសមណព្វរបស់ពួកគេ។ ជាពិសេស ទស្សនិកជនប្រាកដជាបានឃើញនូវស្នាដៃចម្រុះក្នុងនាមជាតារាឯករាជ្យដែរ។
នៅឆ្នាំ ២០២៤ Aum Patchrapa ត្រូវបានតែងតាំងជាទូតសុឆន្ទៈឲ្យប៉ុស្តិ៍ទូរទស្សន៍លេខ៧ ដោយកាលណោះបានលេចឮព័ត៌មានមកថា តារាស្រីនៅតែបន្តកុងត្រាជាមួយប៉ុស្តិ៍ដោយទទួលបានតម្លៃខ្លួនជាង ៥៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ក្នុងនាមជាទូតសុឆន្ទៈ។
ការងាររបស់ Aum គ្រាន់តែថតរូបដាក់លើក្របប្រតិទិនរបស់ប៉ុស្តិ៍ប៉ុណ្ណោះ ហើយប្រសិនបើទទួលថតភាពយន្ត ប៉ុស្តិ៍លេខ៧ ត្រូវចំណាយលើនាងតាមតម្លៃទីផ្សារភាពយន្ត ក្នុងនាមជាកំពូលតារាលំដាប់ A ថែមមួយតង់ទៀតដែរ។ ជាពិសេស នាងមិនបាច់មកចូលរួមកម្មវិធីរបស់ប៉ុស្តិ៍ មិនថាកម្មវិធីផ្សាយផ្ទាល់ កម្មវិធីថតរឿង Aum មានសិទ្ធិជ្រើសរើសតួឯកប្រុសមកសម្តែងដោយខ្លួនឯង រួមទាំងការជ្រើសរើសរឿងដែលត្រូវបង្ហាញ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទ្រនំមួយនេះគ្មានការហាមឃាត់ Aum ទៅកម្មវិធីផ្សេងទៀត ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិតណាមួយឡើយ។ ដែលនោះជាមូលហេតុពិតប្រាកដ ដែលរូបនាងមិនងាយចាកចោលទ្រនំចាស់ បើទោះជាមានផលិតកម្មផ្សេងបានទាក់ទងឲ្យថ្លៃជាងនេះក្ដី៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Janie បួសជាដូនជីនៅស្រីលង្កា ត្រៀមសិក្សាព្រះធម៌កាន់តែជ្រាលជ្រៅជាងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


