ព័ត៌មានអន្ដរជាតិ
ស្ថានភាពនៅ LA រឹតតែធ្ងន់ ឈានដល់ផ្ទុះអំពើហិង្សាខ្លាំងឡើងៗ រវាងកុបករនិងប៉ូលិស
ភាពចលាចលនៅទីក្រុង Los Angeles (LA) បានឈានចូលថ្ងៃទី៥ហើយ ប៉ុន្តែស្ថានការណ៍មិនទាន់ធូរនៅឡើយ ពោលគឺអំពើហិង្សារវាងកុបករនិងប៉ូលិសនៅតែកញ្ជ្រោលឡើងក្នុងតំបន់មួយចំនួន។

សេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥ បានឲ្យដឹងថា ប៉ូលិសបានបង្កើនការបង្ក្រាបលើកុបករដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីតទល់គ្នា បណ្តាលឲ្យមានអ្នករបួសជាច្រើន និងឈានដល់ការចាប់ខ្លួនមនុស្សរាប់រយនាក់ទៀតផង។
យោងតាមរបាយការណ៍ចុងក្រោយ ឆ្មាំជាតិរដ្ឋកាលីហ្វ័រញ៉ាប្រហែល ២ ១០០នាក់ រួមជាមួយទាហានម៉ារីន៧០០នាក់ ពេលនេះកំពុងឈរជើងនៅក្នុងទីក្រុង Los Angeles រួចទៅហើយ។

ជុំវិញការដាក់ពង្រាយនេះ ចៅហ្វាយក្រុង LA លោកស្រី Karen Bass បានពន្លះចំៗទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចោទ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនថា កំពុងដណ្តើមអំណាចពីអាជ្ញាធរមូលដ្ឋាន។
លោកស្រីនិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៩ខែមិថុនាថា «រដ្ឋបាល ត្រាំ កំពុងធ្វើតេស្តថាតើខ្លួនអាចឆក់យកអំណាចពីរដ្ឋកាលីហ្វ័រញ៉ា បានខ្លាំងកម្រិតណា? ពេលរដ្ឋបាលត្រាំ ចាប់ផ្តើមការបង្ក្រាបលើជនអន្តោប្រវេសន៍ ពួកគេអះអាងថាកំណត់គោលដៅតែលើឧក្រិដ្ឋជនប៉ុណ្ណោះ ប៉ុន្តែមិនអ៊ីចឹងទេ។ ជនអន្តោប្រវេសន៍ដែលពួកគេចាប់បាន មិនមែនជាមនុស្សដូចពួកគេនិយាយឡើយ។ ឥឡូវពលរដ្ឋ កំពុងរស់នៅក្នុងភាពភ័យខ្លាច ទាំងមិនដឹងថាតើមន្ត្រីអន្តោប្រវេសន៍និងគយ នឹងបើកការវាយឆ្មក់នៅកន្លែងណាឬពេលណាបន្ទាប់ទៀត។ ខ្ញុំមានអារម្មណ៍ថា ដូចជាទីក្រុងនេះកំពុងត្រូវបានគេសាកល្បងហើយ គឺសាកល្បងថាតើរដ្ឋាភិបាលសហព័ន្ធនឹងមានប្រតិកម្មបែបណា នៅពេលខ្លួនដណ្តើមការគ្រប់គ្រងពីរដ្ឋឬរដ្ឋាភិបាលក្នុងតំបន់»។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំបានចេញមុខនិយាយការពារសេចក្តីសម្រេចរបស់ខ្លួន ដោយអះអាងថា លោកនឹងប្រើគ្រប់មធ្យោបាយដើម្បីកម្ចាត់អំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ឡើងវិញភ្លាមៗ។
ដោយសំដៅទៅអភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom, លោកត្រាំនិយាយថា លោកនឹងមិនរង់ចាំអភិបាល ដែលមិនដែលទៅមើលទីក្រុងកំពុងឆេះនោះទេ។ ប្រសិនបើមិនធ្វើបែបនេះ LA នឹងឆេះខ្ទេចក្លាយជាផេះ ដូចកាលភ្លើងឆេះព្រៃក្នុងខែមករា។
សូមជម្រាបជាថ្មី កុបកម្មនៅ LA ផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការឃោរឃៅជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅទីនោះ។ កុបកម្មនេះ ធ្វើឲ្យទីក្រុង Los Angeles ធ្លាក់ចូលក្នុងភាពចលាចលនិងវឹកវរ ឈានដល់ការដុតបំផ្លាញយានយន្តនិងសំណង់នានា ថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចៅហ្វាយក្រុង LA បន្ទោសចំៗថា ត្រាំ កំពុងឆក់អំណាចពីអាជ្ញាធរមូលដ្ឋាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ