Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកត់សម្គាល់ពីការរួមគ្នារបស់សារព័ត៌មានកម្ពុជា​តបទៅថៃក្នុងពេលមានជម្លោះព្រំដែន

បានផុស

នៅ

រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានលើក​ឡើង​ថាការ​រួម​គ្នា​ជា​សំឡេង​តែមួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ និង​ឯកជន​កម្ពុជាបង្ហាញពី​ការរួមគ្នាចំពោះ​កិច្ច​ការ​ពារ​អធិបតេយ្យភាព បូរណភាព​ទឹកដីរបស់​កម្ពុជាទៅកាន់ប្រទេស​ជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ក្នុង​ពេលដែល​ជួបសំណេះសំណាលជាមួយ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ព័ត៌មាន​ខេត្ត​កំពង់ធំ នាព្រឹក​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ២០២៥​ ដោយ​បាន​កត់​សម្គាល់​ថា ក្នុង​ករណី​ជម្លោះព្រំដែន​កម្ពុជា និង​ថៃ អង្គភាព​សារព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជននៅ​កម្ពុជាបាន​រួម​គ្នា​ជា​សំឡេង​តែមួយដោយ​បាន​ស្រង់​ប្រភពចេញពី​រាជរដ្ឋាភិបាល ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ក្រសួងការបរទេស និង​ក្រសួងការពារជាតិ ដែលលោក​ថា​ប្រភព​ទាំងនេះ​គឺ​បាន​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​ចំពោះ​កិច្ច​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹក​ដីរបស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង។

ក្នុង​នោះផងដែរ​លោក​រដ្ឋមន្ត្រីក៏បាន​លើក​ទឹកចិត្ត​ក្រុមការងារព័ត៌មាន និង​សាធារណមតិរបស់រដ្ឋាភិបាលត្រូវឆ្លើយតបឱ្យទាន់ពេលវេលារាល់ព័ត៌មានក្លែងក្លាយទាំងអស់ផងដែរ។

បញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ ចាប់កើតឡើង​ក្ដៅ​ឡើង​បន្ទាប់ពី​ថៃឆ្មក់​ចូលមក​រំលោភ​លើ​ដែន​ដី​កម្ពុជាបាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​នៅ​តំបន់​ព្រំដែន​មុំ​បី​ ក្នុងស្រុក​កែវសីម៉ា ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥។ បន្ទាប់ពី​សកម្មភាពនេះ​សារព័ត៌មាន​ថៃ​ព្រោងព្រាត​បាន​ចុះផ្សាយ​ថា​ទាហាន​ខ្មែរ​ជា​អ្នក​បាញ់​ទៅ​លើ​ថៃ​មុន ហើយ​ក៏​បន្ត​ប្រើប្រាស់​ការ​ផ្សព្វផ្សាយជាច្រើនបន្តបន្ទាប់វាយប្រហារមក​លើ​កម្ពុជា​ផងដែរ។

អ្នក​ជំនាញភូមិសាស្ត្រនយោបាយលោក​បណ្ឌិត យង់ ពៅ បាន​លើក​ឡើង​ថា​ថៃ​បាន​ប្រើសមរភូមិ៣​មក​លើ​កម្ពុជាគឺ​ សមរភូមិយោធា សមរភូមិចិត្ត​សាស្ត្រ (បំភ្លៃព័ត៌មាន) និងសមរភូមិការទូត។ លោក​បន្ថែម​ថា ការ​ស្រង់យកព័ត៌មាន​ពី​សារព័ត៌មាន​ថៃ​ក្នុង​ពេល​នេះ​គឺ​បាន​ចូលរួម​វាយ​បំបាក់​ស្មារតីខ្មែរឱ្យ​ចាញ់​ក្នុង​សមរភូមិចិត្ត​សាស្ត្រ​របស់​ពួកគេ។

លោកថា៖ «​ថៃព្យាយាមផ្សាយនូវព័ត៌មានណាដែលធ្វើឱ្យយើងបាត់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងយោធាកម្ពុជា។ ​ក្នុងនាមយើងជាប្រជាជាតិកម្ពុជា ដែលស្រលាញ់ជាតិមាតុភូមិមិនគួរ​យល់ស្រប និងដកស្រង់ចេញពីសារព័ត៌មានថៃដែលវាយប្រហារបំបាក់ស្មារតីខ្មែរនោះទេ»។

លោកជំរុញឱ្យ​អ្នកនយោបាយ អ្នកតាមដានសង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្តសាមគ្គីដោយជឿជាក់ និងប្រើប្រាស់​ប្រភពពី​ព័ត៌មានពីរដ្ឋាភិបាល​កម្ពុជាដើម្បីផ្សព្វផ្សាយតទល់​នឹងសមរភូមិ​ចិត្ត​សាស្ត្ររបស់​ភាគីម្ខាងទៀត។

កាលពី​ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ​បាន​ចេញ​សេចក្ដីប្រកាសមួយ​លើ​បណ្ដាញសង្គម​របស់​ខ្លួនដោយ​បានលើក​ឡើង​ថាមាន​សាប័នសារព័ត៌មានថៃ និង​បណ្ដាញ​សង្គម​ក្នុង​ស្រុកមួយ​ចំនួនធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្រសួងការពារជាតិបានអំពាវនាវដល់សាធារណជនទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម