ព័ត៌មានអន្ដរជាតិ
រមាសសរាប់សិបក្បាលត្រូវបានផ្លាស់ទីលំនៅពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសរវ៉ាន់ដា
សត្វរមាស ស ចំនួន៧០ក្បាលត្រូវបានផ្លាស់ប្តូរលំនៅពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសរវ៉ាន់ដា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃជាប្រវត្តិសាស្រ្តដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥។

សត្វរមាសទាំងនេះ បានធ្វើដំណើរជាង ៣ ៤០០គីឡូម៉ែត្រអស់រយៈពេល២ថ្ងៃ ដោយឡានដឹកទំនិញ និងយន្តហោះ Boeing ៧៤៧ ពី តំបន់ Munywana Conservancy ទៅឧទ្យានជាតិ Akagera របស់ប្រទេសរវ៉ាន់ដា។
ការផ្លាស់ទីលំនៅនេះធ្វើឡើងជាពីរក្រុមក្នុងមួយក្រុមមានសត្វរមាស ៣៥ក្បាល គឺជាផ្នែកមួយនៃគម្រោងការចិញ្ចឹមសត្វរមាសដ៏ធំមានគោលបំណងជំរុញចំនួនសត្វរមាស និងបង្កើតទីតាំងរឹងមាំនៃការបង្កាត់ពូជថ្មីនៅអាហ្វ្រិកកណ្តាល។ នៅពេលទៅដល់ សត្វរមាសត្រូវបានដោះលែងទៅក្នុងឧទ្យាន ដែលក្រុមពេទ្យសត្វនឹងតាមដានសុខភាព និងការសម្របខ្លួនរបស់វា។
គួរបញ្ជាក់ថា រមាសនៅអាហ្វ្រិកខាងត្បូងបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ថាជាសត្វជិតផុតពូជ ដោយសារការបរបាញ់ជាច្រើនឆ្នាំនិងការបាត់បង់ទីជម្រក។ នៅសល់តែប្រហែល ១៧ ០០០ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ ខណៈគម្រោងផ្លាស់ប្ដូរនេះមានគោលបំណងជំរុញឲ្យចំនួនសត្វរមាសកើនដល់ជាង ២ ០០០ក្បាលឡើងវិញនៅទូទាំងតំបន់ការពារក្នុងទ្វីបអាហ្រ្វិក ដើម្បីជួយធានាដល់អនាគតរបស់ពួកវាមិនឲ្យផុតពូជ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


